បណ្តាញសង្គម

មិនបាច់​ឆ្ងល់ទេ​ថា ​ម៉េចក៏ថ្មទូរសព្ទឆាប់ខូច ឬសាកមិនឡើង បើចេះតែសាកផ្តេសផ្តាសអ៊ីចឹងនោះ

បច្ចុប្បន្ននេះ អ្នកប្រើប្រាស់ស្មាតហ្វូនភាគច្រើន សុទ្ធតែជួបប្រទះទៅហ្នឹងបញ្ហានៃការសាកថ្ម ដូចជា សាកយឺត ឬសាកបាន ៨០% ក៏លែងឡើង និងថ្មមិនកាន់ឬឆាប់ខូចជាដើម។

ខាងក្រោមនេះ គឺជាកំហុសមួយចំនួននៃការសាកថ្មមិនបានត្រឹមត្រូវ ដែលបណ្តាលឱ្យមានបញ្ហានេះកើតឡើង៖ ប្រើឧបករណ៍សាកក្លែងក្លាយគ្មានគុណភាព ដូចជា ខ្សែសាក និងឆ្នាំងសាក ឧស្សាហ៍សាក ពេលថ្មធ្លាក់ដល់ក្រោម ២០% ទៅហើយ ឧស្សាហ៍ប្រើរហូតទាល់អស់ថ្មទូរសព្ទរលីង ០% សាកចោលពេញ១០០% ហើយ នៅមិនដកខ្សែសាកចេញទៀត (យល់ល្អគួរកុំសាកពេញដល់ ១០០% អី) ទូរសព្ទកំពុងតែក្តៅខ្លាំងហើយ នៅតែដោតសាកទៀត ដាច់ភ្លើងញឹកញាប់ ពេលកំពុងសាកថ្មទូរសព្ទ ព្រោះពេលភ្លើងឆេះវិញ វានឹងមកជាមួយកម្លាំងខ្លាំងលើសសមត្ថភាពថ្ម (ដូច្នេះគួរដកខ្សែសាកចេញសិន ពេលដាច់ភ្លើង) លេងទូរសព្ទពេលកំពុងសាកថ្ម ធ្វើឱ្យកើនកម្តៅកាន់តែខ្លាំង និងជាមូលហេតុចម្បងធ្វើឱ្យឆាប់ខូចថ្ម៕

ដកស្រង់ពី៖Sabay