បណ្តាញសង្គម

ព្រឹត្ដិការណ៍នវានុវត្ដន៍ ២០២៣ សម្រាប់សិស្សនិស្សិត ក្នុងការស្វែងយល់ពីអនាគត តាមរយ:នវានុវត្ដន៍ជាក់ស្ដែង

ព្រឹត្តិការណ៍នវានុវត្តន៍ ២០២៣ រៀបចំឡើងដោយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដែលជាព្រឹត្តិការណ៍ តែមួយគត់និងជាកម្មវិធីដែលផ្ដោតសំខាន់ទៅលើ ការចែករំលែកចំណេះដឹង ការយល់ដឹង និង បទពិសោធន៍ សិក្សាជាក់ស្តែងពី អ្នកជំនាញឈានមុខគេ អ្នកស្រាវជ្រាវឌីជីថល អ្នកច្នៃប្រឌិត អ្នកដឹកនាំក្នុងវិស័យឧស្សាហកម្ម បច្ចេកវិទ្យាឌីជីថល ជាពិសេស នោះមានការដាក់តាំងបង្ហាញ នៅផលិតផលបច្ចេកវិទ្យា និងនវានុវត្ដន៍ឌីជីថល ជាច្រើនទៀត។

ព្រឹត្ដិការណ៍នេះ ធ្វើឡើងដើម្បីជាផ្នែកមួយក្នុងការជួយជម្រុញបន្ថែមនូវក្នុងវិស័យបច្ចេកវិទ្យា និងនវានុវត្ដន៍ឌីជីថល ទៅកាន់សិស្សនិស្សិតឲ្យមានការយល់ដឹងបន្ថែមកាន់តែទូលាយ លើបទពិសោធន៍ការងារ តម្រូវការទីផ្សារ វឌ្ឍនភាពបច្ចេកវិទ្យា និងនិន្នាការនវានុវត្តន៍ថ្មីៗនៅកម្ពុជា មួយវិញទៀតមានអ្នកជំនាញមកពីវិស័យ ផ្សេងៗគ្នារហូតដល់ទៅ ២០រូប ក្រោមប្រធានបទ ខុសៗគ្នា និងជាពិសេសមានការដាក់បង្ហាញនូវ ផលិតផលបច្ចេកវិទ្យា និងនវានុវត្ដន៍ឌីជីថល ចំនួន២៥ពីបណ្ដាលក្រុមហ៊ុន និង ធុរកិច្ចថ្មីឌីជីថល។

ព្រឹត្ដិការណ៍នេះនឹងធ្វើនៅ ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៨ព្រឹក ដល់ ម៉ោង ៦ល្ងាច នៅអាគារមជ្ឈមណ្ឌលនវានុវត្ដន៍នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។ ព្រឹត្តិការណ៍នវានុវត្តន៍២០២៣ នេះធ្វើឡើងសម្រាប់សាធារណ:ជន ជាពិសេសសិស្សនិស្សិតចូលរួមដោយសេរីនិងដោយឥតគិតថ្លៃ! កុំភ្លេចចុះឈ្មោះឥឡូវនេះដើម្បីជាផ្នែកមួយនៃព្រឹត្តិការណ៍ច្នៃប្រឌិតដ៏គួរឱ្យចាប់អារម្មណ៍ បំផុតប្រចាំឆ្នាំរបស់បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា! តោះៗ! ចូលរួមទាំងអស់គ្នាដោយឥតគិតថ្លៃ!!!

កាលបរិច្ឆេទ៖ ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣ ម៉ោង៖ ៨:០០ ព្រឹក - ៦:០០ ល្ងាច ទីតាំង៖ មជ្ឈមណ្ឌលនវានុវត្តន៍របស់បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ចុះឈ្មោះដោយឥតគិតថ្លៃ៖ http://bit.ly/InnovationFestival2023 សម្រាប់ព័ត៍មានបន្ថែម សូមទំនាក់ទំនង៖ លោក បេ ចន្ត្រា លេខទូរស័ព្ទ៖ +855 12 316 781 អ៊ីមែល៖ អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ Facebook: https://www.facebook.com/IDRI.Institute/

ដកស្រង់ពី៖Sabay