បណ្តាញសង្គម

នៅតែពេញនិយម! RAV4 និង Corolla ជារថយន្តលក់ដាច់បំផុតលើ​ពិភពលោក​ក្នុងឆ្នាំ​២០២២ ចុះ CR-V និង Camry?

មកដល់ឆ្នាំ២០២២កន្លងទៅនេះ រថយន្តរបស់ Toyota នៅតែមានភាពពេញនិយមមិនស្រាកស្រានឡើយ ដោយឈរលើកំពូលតារាងលក់ដាច់ជាងគេបំផុតកាលពីឆ្នាំមុន។ យោងតាមទិន្នន័យថ្មីៗរបស់ JATO Dynamics បានប៉ាន់ស្មានថា រថយន្តថ្មីចំនួន ៧៩,៤លានគ្រឿងត្រូវបានចុះបញ្ជីក្នុងពិភពលោក កាលពីឆ្នាំ២០២២ ថយចុះ ២% ពីឆ្នាំ២០២១។

ក្នុងនោះ Toyota RAV4 លក់ដាច់ជាងគេបំផុតជាង ១លាន ១ម៉ឺនគ្រឿង បន្ទាប់មកគឺ Toyota Corolla Sedan ចំនួនជាង ៩៩ម៉ឺនគ្រឿង។ ចំណែករថយន្ត Toyota Camry ក៏ស្ថិតក្នុង Top 5 ផងដែរ លក់បានចំនួនជាង ៦៧ម៉ឺនគ្រឿង តាមពីក្រោយ Honda CR-V ដែលស្ថិតនៅលំដាប់ទី៤ លក់បានចំនួនជាង ៧៣ម៉ឺនគ្រឿង។ គួរកត់សម្គាល់ដែរថា ការលក់រថយន្តអគ្គិសនីក៏មានចំនួនកើនឡើងដែលគ្របដណ្តប់ដោយរថយន្ត Tesla ពោលគឺ Tesla Model Y លក់ដាច់ជាងគេលំដាប់ទី៣ បានចំនួនជាង ៧៤ម៉ឺនគ្រឿង៕

ដកស្រង់ពី៖Sabay