បណ្តាញសង្គម

Sony ទើបចេញ​ត្រកូល​ Xperia ថ្មី២ម៉ូឌែល ប្រចាំឆ្នាំ​២០២៣នេះ

Sony បានប្រកាសចេញស្មាតហ្វូនត្រកូលថ្មី២ម៉ូឌែល គឺ Sony Xperia 1 V ដែលជាកំពូលស្មាតហ្វូន និង Sony Xperia 10 V ជាស្មាតហ្វូនលំដាប់មធ្យម ដែលមានចំណុចគួរឱ្យចាប់អារម្មណ៍ជាច្រើន បើទោះបីជារូបរាងរបស់វា មិនមានអ្វីផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ក៏ដោយ។

សម្រាប់ Xperia 1 V មានអេក្រង់ទំហំ ៦,៥អ៊ីញ ប្រភេទកញ្ចក់ OLED ជាមួយល្បឿន ១២០Hz។ វាបំពាក់ប្រព័ន្ធប្រតិបត្តិការ Android 13 ឈីប Snapdragon 8 Gen 2 អង្គចងចាំ RAM ១២GB និងជម្រើសទំហំផ្ទុក ២៥៦/៥១២GB។ កាមេរ៉ាក្រោយ៣ មានទំហំ ៤៨/១២/១២ MP ក្នុងនោះគឺអាចថតវីដេអូបានដល់កម្រិត 4K និងកាមេរ៉ាសែលហ្វីទំហំ ១២MP។

វាមានថ្មធំ ដល់ ៥០០០mAh ដែលអាចសាក ជាមួយឆ្នាំងសាក 30W និងសាក Wireless ព្រមទាំង Reverse Wireless ផងដែរ។ ចំណែក Xperia 10 V មានអេក្រង់ទំហំត្រឹមតែ ៦,១អ៊ីញ ប្រភេទកញ្ចក់ OLED។ វាបំពាក់ Android 12 និងអាចដំឡើងដល់ Android 13 ប្រើឈីប Snapdragon 695 5G អង្គចងចាំ RAM ៦GB និងទំហំផ្ទុក ១២៨GB។ កាមេរ៉ាខាងក្រោយមាន៣គឺទំហំ ៤៨/៨/៨ MP ក្នុងនោះអាចថតវីដេអូត្រឹម ១០៨០p និងកាមេរ៉ាសែលហ្វី ៨MP។ ថ្មវាមានទំហំ ៥០០០ mAh អាចសាកជាមួយឆ្នាំងសាក ២១W៕

ដកស្រង់ពី៖Sabay