បណ្តាញសង្គម

ភ្ញាក់ផ្អើល លេចមុខតារាល្បី ២ដួង ដើរចែកភេសជ្ជៈ និងទឹកសុទ្ធទាំងថ្ងៃក្ដៅហែង នៅពហុកីឡដ្ឋានមរតកតេជោ

តារាសម្ដែង ជា សុវណ្ណនរាហ៍ ហៅនាយស្និទ្ធ និងអ្នកនាង សារ៉ាយ សក្កណា បានចំណាយពេលមួយរសៀលពេញ

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ដើម្បីចែកភេសជ្ជៈ និងទឹកសុទ្ធ ដល់កងកម្លាំងសម្រួលចរាចរណ៍ក្នុងបរិវេណពហុកីឡដ្ឋានមរតកតេជោ កងម្លាំងហាត់សមត្រៀមថ្ងៃបិទស៊ីហ្គេម ព្រមទាំងគ្រូៗបង្វឹកកីឡាករមួយចំនួន។ ក្រោមកំដៅក្ដៅហែង តារាទាំងពីរដួង អមដោយសប្បុជន និងក្រុមការងារផ្ដល់ទឹកសុទ្ធ និងភេជ្ជៈតែកាកាវក្រូចឆ្មា ផលិតពីផ្លែកាកាវដោយក្រុមហ៊ុនខ្មែរឈ្មោះ ហ្វាមីលីកាកាវជិត ១០នាក់ បានដើរចែកជូនបងប្អូនកម្លាំងដែលកំពុងធ្វើការ ហ្វឹកហាត់ ក្រោយកំដៅថ្ងៃក្ដៅ។

បងៗកងម្លាំង និងគ្រូបង្វឹកដែលទទួលបានភេជ្ជៈ និងទឹកសុទ្ធមួយចំនួននោះ មានខ្លះភ្ញាក់ផ្អើលពេលឃើញមុខតារាទាំងពីរដួងដើរហុចទឹកសុទ្ធ និងភេជ្ជៈ ខណៈដែលពួកគាត់ឈរនៅក្រោមកំដៅថ្ងៃ និងអ្នកខ្លះនៅក្នុងម្លប់តែមានសភាពស្អុះស្អាប់នោះ កំពុងស្រេចទឹកផងនោះ បានស្រែកអគុណ និងខ្លះសុំថតរូបជាមួយទៀតផង៕

ដកស្រង់ពី៖ Sabay