បណ្តាញសង្គម

OPPO Reno10 ជិតចេញហើយ​ មកជាមួយស៊ុមកាមេរ៉ារាងមូលថ្មីសន្លាងតែម្តង

OPPO នឹងបញ្ចេញត្រកូល Reno10 នៅថ្ងៃទី២៤ ខែឧសភាខាងមុខ ដោយមកជាមួយការឌីហ្សាញស៊ុមកាមេរ៉ាខាងក្រោយថ្មីសន្លាងតែម្តង ដូចទៅហ្នឹងរូបភាព Render កាលពីដើមខែកន្លងទៅនេះ។

បើតាម Digital Chat Station បានលាតត្រដាងថា OPPO Reno10 និង OPPO Reno10 Pro នឹងមានការឌីហ្សាញស៊ុមកាមេរ៉ារាងមូលទ្រវែងដូចគ្នា ជាមួយបច្ចេកវិទ្យា 2x optical zoom និងមានតួខ្លួនស្រាល។ OPPO Reno10 មានអេក្រង់ ៦,៧អ៊ីញ ជាមួយកម្រិត resolution 1080p ល្បឿន 120Hz និងមានគែមកោងសងខាង។ កាមេរ៉ាសែលហ្វីទំហំ 32MP ជាមួយសេនស័រ IMX709 ដែលជារន្ធទម្លុះអេក្រង់។ កាមេរ៉ាខាងក្រោយមាន៣គ្រាប់ គឺ 64MP ប្រើសេនស័រ Omnivision OV64B, 8MP untrawide ជាមួយ Sony IMX355 និង ៣២MP IMX709 Portraits Shooter។

ស្មាតហ្វូននេះបំពាក់ឈីប Snapdragon 778G និង RAM 12GB។ ថ្មមានទំហំ 4600mAh អាចសាកជាមួយឆ្នាំងសាកលឿន 80W។ ចំណែក OPPO Reno10 Pro នឹងមានអេក្រង់ ៦,៧៤អ៊ីញ ជាមួយកម្រិត resolution 2772 x 1240P។ កាមេរ៉ាក្រោយមាន៣គ្រាប់ដូចគ្នា គឺ 50MP ជាមួយសេនស័រ IMX890 និង OIS ចំណែក ២គ្រាប់ទៀតដូចហ្នឹង Reno10 ដែរ។ វាប្រើឈីប MariSilicon X NPU និងបច្ចេកវិទ្យាសាកថ្ម 100W SuperVOOC ជាមួយថ្មទំហំ 4600 mAh៕

ដកស្រង់ពី៖Sabay