បណ្តាញសង្គម

ទិដ្ឋភាពក្រៅឆាកខ្លះៗរបស់ក្រុមសិល្បៈ ដែលប្រិយមិនអាចមិនទាន់ឃើញ ក្នុងព្រឹត្ដិកាណ៍បិទស៊ីហ្គេមយប់មិញ

សំឡេងស្រែកហ៊ោកញ្ចៀវ លាន់កងរំពងពេញពហុកីឡដ្ឋានមរតកតេជោ ក្នុងពិធីបិទព្រឹត្ដិការណ៍ស៊ីហ្គេមលើកទី៣២ កាលពីល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ បានរសាត់បាត់ពីត្រចៀកប្រិយមមិត្ដទៅហើយ។

ប៉ុន្ដែនៅព្រឹកនេះមានតារាជាច្រើនបានរំលឹកអនុស្សាវរីយ៍ ដោយបញ្ចេញរូបថត និងវីដេអូបង្ហាញពីសកម្មភាពរបស់ពួកគេជាច្រើន។ នៅព្រឹកថ្ងៃទី១៨ ខែឧសភា នេះ គេចាប់អារម្មណ៍លើរូបថត និងវីដេអូខ្លះៗ នៃផែនសម្ដែងសិល្បៈសម្រាប់កម្មវិធីដ៏អស្ចារ្យកាលពីយប់មិញ។ Sabay សូមជ្រើសរើសរូបថតបង្ហាញពីសកម្មភាពរបស់តារាល្បីៗលំដាប់ប្រទេសមួយចំនួនមកបង្ហាញជូនប្រិយមិត្ដ ដែលជ្រុងខ្លះប្រិយមិត្ដអាចមិនទាន់បានឃើញ។

សូមទស្សនាដូចតទៅ៖

 

ដកស្រង់ពី៖ Sabay