បណ្តាញសង្គម

ចេញហើយ! ភីកអាប់ដ៏ល្បីល្បាញបំផុត​របស់​ Toyota គឺ Tacoma 2024 កែរាងថ្មី និង​មាន option ថ្មីផ្តោតលើការ Off-Road

ក្រុមហ៊ុន Toyota បានបញ្ចេញរថយន្តភីកអាប់ដ៏ល្បីល្បាញចាស់វស្សារបស់ខ្លួនគឺ Tacoma ស៊េរីឆ្នាំ២០២៤ ដែលបានកែរូបរាងថ្មី និងប្រើម៉ាស៊ីនថ្មីផងដែរ ជាពិសេសមាន option ថ្មីមួយផ្តោតលើការបើកបរ Off-Road ដែលបង្កក្តីបារម្ភដល់គូប្រជែងក្នុងទីផ្សារដូចជា Nissan Frontier, Colorado និងFord Ranger ជាដើម។

រថយន្តភីកអាប់ធុនកណ្តាលនេះ មានជម្រើសម៉ូឌែល៤ដូចជា៖

-SR: ប្រើម៉ាស៊ីនទាក់បូចំណុះ ២,៤លីត្រ ផលិតបានកម្លាំង ២២៨សេះ និងកម្លាំងរមួល ៣២៩ញ៉ូតុនម៉ែត្រ ដំណើរការជាមួយប្រអប់លេខអូតូ ៨វគ្គ។

-SR5: ប្រើម៉ាស៊ីន i-Force ចំណុះ ២,៤លីត្រ ផលិតបានកម្លាំង ២៧០សេះ និងកម្លាំងរមួល ៤២០ញ៉ូតុនម៉ែត្រ ដំណើរការជាមួយប្រអប់លេខដៃ ៦វគ្គ និងមានជម្រើសលេខអូតូ ៨វគ្គផងដែរ ហើយបានបង្កើនកម្លាំងដល់ ២៧៨សេះ និងកម្លាំងរួមល ៤២៩ញ៉ូតុនម៉ែត្រ។

-TRD Pro: ជាប្រភេទ Hybrid លើកដំបូងសម្រាប់ Tacoma ប្រើម៉ាស៊ីន i-Force Max ចំណុះ ២,៤លីត្រ Turbocharge ផលិតបានកម្លាំងសរុប ៣២៦សេះ និងកម្លាំងរមួល ៦៣០ញ៉ូតុនម៉ែត្រ។

-Trailhunter: ជា option ថ្មីសម្រាប់ Tacoma ដែលផ្តោតលើការបើកលើផ្លូវ Off-Road និងប្រើម៉ាស៊ីនដូច TRD Pro ដែរ ជាមួយរង្វង់កង់ ១៨អ៊ីញ សំបកកង់ Goodyear Torritory R/T ៣៣អ៊ីញ និងប្រព័ន្ធបូម 2.5 inch forged monotube Old Man Emu។

ផ្នែកខាងក្នុងរបស់ Toyota Tacoma 2024 ក៏ត្រូវបានឌីហ្សាញថ្មីទំនើបផងដែរ គឺបំពាក់កុងទ័រឌីជីថល ១២,៣អ៊ីញ និងប្រព័ន្ធកម្សាន្តថាច់ស្រី្គន ១៤អ៊ីញ ព្រមទាំងមានអេក្រង់ Head up display ផងដែរ។ ជាមួយគ្នានេះវាបំពាក់ speaker JBL ១០គ្រាប់ និងឆ្នាំងសាកឥតខ្សែជាដើម។

Tacoma ស៊េរីថ្មីនេះ ក៏កាន់តែមានសុវត្ថិភាពជាងមុនផងដែរ ដោយបំពាក់ប្រព័ន្ធ Toyota Safety Sense 3.0។ គួរឱ្យចាប់អារម្មណ៍ទៀតនោះ វាមាន Mode សម្រាប់បើកបរលើស្ថានភាពផ្លូវដូចជា Mud, Dirt និង Sand និងមុខងារ Crawl Control ប្រសើរជាងមុន និងការអភិវឌ្ឍកៅអីថ្មី IsoDynamic Performance ដើម្បីជួយទប់លំនឹងអ្នកដំណើរ ពេលបើកលើផ្លូវ Off-Road៕

ដកស្រង់ពី៖Sabay