បណ្តាញសង្គម

កំពុង​ចាប់​អារម្មណ៍​ខ្លាំង ស្រី​ស្អាត ស៊ិន យូប៊ីន បង្ហាញខ្លួន​ក្នុង​​កម្មវិធី​លំដាប់ពិភព​លោក​ទាំង​ដៃកាន់ឈើច្រត់​

កញ្ញា ស៊ិន យូប៊ីន ដ៏ស្រស់ប្រិមប្រិយ បានទាក់ទាញការចាប់អារម្មណ៍ម្ដងទៀតហើយ ក្រោយពីនាងបានបង្ហាញវត្តមានម្ដងទៀតលើទឹកដីអឺរ៉ុប ក្នុងកម្មវិធីមហោស្រពភាពយន្តទីក្រុងកានដ៏ល្បីល្បាញលើកទី ៧៦ របស់បារាំង ដែលប្រមូលផ្ដុំដោយតារាល្បីៗមកពីទូទាំងពិភពលោក។

នេះជាលើកទី២ហើយ ដែលតារាស្រីកម្ពុជាសម្រេចបានសមិទ្ធផលគួរឲ្យស្ញប់ស្ញែងនៅលើទឹកដីអឺរ៉ុប បន្ទាប់ពីដើមឆ្នាំ ២០២៣ នេះ នាងក៏បានចូលរួមកម្មវិធី Fashion ដ៏ធំមួយរបស់បារាំងដែរ តាមការអញ្ជើញក្រុមហ៊ុនដ៏ធំមួយ។ ក្នុងកម្មវិធីដ៏អស្ចារ្យ យូប៊ីន បានគ្រងរ៉ូបពណ៌ខៀវស្រាលដ៏ស្រស់ស្អាតមួយ ជាមួយនឹងការធ្វើសក់បែបសាមញ្ញប៉ុន្តែទាក់ទាញ។ ដូច្នេះហើយមិនខុសពីលើកទី១ដែរ សម្រាប់ការបង្ហាញខ្លួនជាថ្មីនៅទឹកដីបារាំងនេះ ស៊ិន យូប៊ីន បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពិសេស គឺនាងបានក្លាយជាគោលដៅមួយរបស់ភ្នាក់ងារថតរូបអន្តរជាតិដ៏ល្បី Getty Image និង Reuter ជាដើម។

ភ្នាក់ងារប្រមាញ់រូបភាពដ៏ល្បីល្បាញទាំងនេះ ប្រមាញ់បានរូបភាពរបស់តារាស្រីកម្ពុជាជាច្រើនសន្លឹកបង្ហោះនៅលើបណ្ដាញសង្គម។ តាមរយៈស៊េរីរូបភាពទាំងនោះ គេឃើញ យូប៊ីន បង្ហាញខ្លួន ទាំងដៃកាន់ឈើច្រត់ ដែលតាមព័ត៌មាន គឺដោយសារនាងឈឺជើង តែមិនដឹងបណ្ដាលមកពីមូលហេតុអ្វីនៅឡើយទេ។ ដោយសារតែបែបនេះ ការបង្ហាញខ្លួនរបស់យុវតីវ័យ ២៦ ត្រូវជួយសម្រួលដោយបុរស២រូបដែលក្រុមការងាររៀបចំមហោស្រព ដែលធ្វើឲ្យនាងកាន់តែទាក់ចំណាប់អារម្មណ៍ថែមទៀត។

បុរសបរទេសទាំងពីរ បានជួយកាន់ជាយរ៉ូបឲ្យនាង បង្ការនាងជាន់នាំឲ្យដួល ធ្វើឲ្យមានបញ្ហាបន្ថែមទៀតចំពោះជើងរបស់នាង។ ក្រោយពីជួយជ្រោមជ្រោយរបស់បុរសទាំងពីរ យូប៊ីន បានបង្ហាញខ្លួនដោយឈរយ៉ាងជឿជាក់លើកម្រាលព្រំ តទល់នឹងកាណុងកាមេរ៉ារបស់អ្នកថតរូបបរទេសជាច្រើនដែលតម្រង់មក។ ជាលទ្ធផល ក្រុមអ្នកថតរូបបរទេសបានផ្ដល់ឲ្យនាងនូវស៊េរីរូបភាពដ៏គួរឲ្យជក់ជិត និងមោទនភាពយ៉ាងខ្លាំងសម្រាប់ក្រុមអ្នកគាំទ្រជាច្រើនរបស់នាងនៅលើបណ្ដាញសង្គម ក៏ដូចជាពលរដ្ឋកម្ពុជាទាំងមូល។

ដកស្រង់ពី៖ Sabay