បណ្តាញសង្គម

ស្មាតហ្វូន realme ទីបី ដែលមានថ្ងាស Mini Capsule ជិតចេញលក់ហើយ តម្លៃធូរថ្លៃ

realme Narzo N53 ដែលមានស្មាតហ្វូនទី៣ មានថ្ងាស Mini Capsule នឹងត្រូវបញ្ចេញលក់ជាផ្លូវការនៅថ្ងៃទី២៤ ខែឧសភាខាងមុខនេះ តម្លៃចាប់ពី ១០៩ដុល្លារឡើងទៅ នៅទីផ្សារបរទេស។ ស្មាតហ្វូនកម្រិតថវិកានេះ មានអេក្រង់ទំហំ ៦,៧៤អ៊ីញ ប្រភេទ LCD ជាមួយនឹងកម្រិត resolution HD+ និងល្បឿន 90Hz។

វាបំពាក់ឈីប Unisoc T612 និងរ៉េមទំហំ 4/6GB និងអង្គផ្ទុកទិន្នន័យ 64/128GB ដោយមានរន្ធដាក់កាត MicroSD ផងដែរ។

កាមេរ៉ា ៣គ្រាប់របស់វា ក្នុងនោះ កាមេរ៉ាមេមានទំហំ 50MP។ ឯថ្មមានទំហំ 5000mAh ជាមួយការគំាទ្រការសាកជាមួយឆ្នាំសាក 33W។ គួរដឹងដែរថា Mini Capsule របស់វា គឺបង្ហាញព័ត៌មានសំខាន់ៗដូចជា កម្រិតថ្ម ការប្រើប្រាស់ទិន្នន័យអ៊ីនធើណែត និងការរាប់ជំហានជាដើម៕

ដកស្រង់ពី៖Sabay