បណ្តាញសង្គម

ចេញ​រឿង យូប៊ីន សន្លប់ ៧ម៉ោង មុន​អាច​ឡើង​យន្តហោះតំណាង​កម្ពុជា​​ទៅ​បេសកម្មនៅ​បរទេស

ស៊ិន យូប៊ីន បានបញ្ចប់បេសកកម្មនៅលើទឹកដីប្រទេសបារាំង ក្នុងនាមសិល្បការិនីតែម្នាក់តំណាងខ្មែរចូលរួមកម្មវិធីមហោស្រពភាពយន្តទីក្រុងកានប្រទេសបារាំង។

ប៉ុន្តែនៅមុននេះ នាងក៏បានទៅចូលរួមកម្មវិធីធំមួយនៅប្រទេសកូរ៉េ ជាតំណាងខ្មែរដូចគ្នាដែរ។ នៅមុនបេសកម្មធំទាំងពីរក្នុងមោទនភាពជាតិខ្មែរនេះ នាងមានបញ្ហាសុខភាពធ្ងន់ធ្ងរ ដោយត្រូវវះកាត់សន្លប់ ៧ម៉ោងឯណោះ។ នៅលើទឹកដីប្រទេសបារាំង យូប៊ីន បានបង្ហាញខ្លួនយ៉ាងត្រដរដោយមានឈើច្រត់ជាជំនួយ។ បញ្ហានេះ គឺដោយសារតែនាងមានបញ្ហាឈើជើង យ៉ាងណាភ្លាមៗគេមិនដឹងថា អាការឈឺជើងរបស់នាង បណ្ដាលមកពីមូលហេតុអ្វីនោះទេ។ ទើបតែក្រោយមក យូប៊ីន បានចេញវីដេអូឃ្លិបខ្លីមួយបង្ហោះនៅលើបណ្ដាញសង្គមរបស់នាង។

វីដេអូនោះ តារាស្រី បានថ្លែងអំណរគុណចំពោះអ្នកគាំទ្រដែលបានបារម្ភពីនាង និងជូនពរនាងយ៉ាងច្រើនអនេក។ យ៉ាងណា ពេលនេះនាងមិនអីនោះទេ។ យូប៊ីន បានរៀបរាប់ប្រាប់ក្រុមអ្នកគាំទ្ររបស់នាងថា នាងបានជួបគ្រោះថ្នាក់ក្នុងពេលសម្ដែងបណ្ដាលឲ្យមានបញ្ហាឆ្អឹងត្រូវតែវះកាត់បន្ទាន់។ យូប៊ីន បានទទួលយកការវះកាត់ដើម្បីព្យាបាលជើងរបស់នាង ហើយការវះកាត់ បានធ្វើឲ្យនាងហូរឈាមអស់យ៉ាងច្រើន និងសន្លប់ដល់ទៅ ៧ម៉ោងឯណោះ។ ក្នុងស្ថានភាពនេះ តារាស្រីបានប្រាប់នាង ត្រូវបានបញ្ចូលឈាមបំពេញឲ្យឈាមដែលបាត់បង់ និងដើម្បីឲ្យនាងមានកម្លាំងឡើងវិញ។

តារាស្រីវ័យ ២៦ឆ្នាំប្រាប់ថា នាងមានកាតព្វកិច្ចត្រូវតែទៅកម្មវិធីនៅកូរ៉េ ក៏ដូចជាមហោស្រពភាពយន្តនៅបារាំងឲ្យខាងតែបាន ព្រោះនាងត្រូវបានអញ្ជើញក្នុងនាមសិល្បការិនីតែម្នាក់ទៅពីកម្ពុជា។ ជាលទ្ធផល ក្រោមការព្យាបាលពីគ្រូពេទ្យជំនាញ និងការជូនពររបស់ក្រុមអ្នកគាំទ្រផង នាងក៏អាចងើបឡើងបាន គ្រាន់តែត្រូវការជំនួយពីឈើច្រត់។

ចុងក្រោយ នាងក៏អាចចេញទៅបំពេញបេសកម្មតំណាងជាតិរបស់នាងនៅកូរ៉េ និងបារាំងបាន។ តារាស្រីប្រាប់ថា ស្ថានភាពជំងឺរបស់នាង តម្រូវឲ្យបញ្ចូលឈាម និងលេបថ្នាំជាច្រើនខែទើបអាចជាសះស្បើយដូចធម្មតាវិញ៕

 

ដកស្រង់ពី៖ Sabay