បណ្តាញសង្គម

វេទិកា COCloud ដំបូងបង្អស់មកដល់ប្រទេសកម្ពុជាហើយ ជាមួយការប្រកួតប្រជែងតម្លៃទាបបំផុត

(ភ្នំពេញ)៖ COCloud បានប្រកាសចូលក្នុងទីផ្សារកម្ពុជានាខែមីនា ឆ្នាំនេះ ហើយនឹងក្លាយជាក្រុមហ៊ុនផ្តល់សេវាកម្ម វេទិកាពពក ដែលរួមបញ្ចូលគ្នាដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ការមកដកល់នេះ ក៏ជាការពង្រីកអាជីវកម្មរបស់ ខ្លួននៅក្នុងតំបន់អាស៊ីផងដែរ។

COCloud គឺជាក្រុមហ៊ុនដែលមានឯកទេសក្នុងការផ្តល់សេវាកម្ម និងដំណោះស្រាយផ្នែកបច្ចេកវិទ្យាពពក ដែលមាន ទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី។ បច្ចុប្បន្ន មានមជ្ឈមណ្ឌលប្រតិបត្តិការ និងស្រាវជ្រាវអភិវឌ្ឍន៍ចំនួនប្រាំ ដែលមានទីតាំងស្ថិតក្នុងប្រទេសចិន សិង្ហបុរី ហុងកុង តៃវ៉ាន់ និងកម្ពុជាដែលត្រូវបានដាក់ ឲ្យដំណើរការពេញលេញ។

ជាមួយគ្នានេះ ដើម្បីទប់ទល់នឹងកំណើននៃតម្រូវការផ្លាស់ប្តូរឌីជីថលរបស់សហគ្រាសជុំវិញពិភពលោក និងបញ្ហា ESG ក្រុមហ៊ុនបានពន្លឿនល្បឿនក្នុងការកសាងបណ្តាញសេវាបច្ចេកវិទ្យាពពកក្នុងឆ្នាំនេះ។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន បានថ្លែថា៖ «ការជ្រើសរើសប្រទេសកម្ពុជា ជាមូលដ្ឋានក្នុងការផ្តល់សេវាកម្មដំបូងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺដោយមើលឃើញទីផ្សារសេវាកម្មពពកនៅកម្ពុជាមានភាពទូលំទូលាយ ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈការកែលម្អទៅលើហេដ្ឋារចនាសម្ព័ន្ធ និងបរិយាកាសធុរកិច្ចរបស់រដ្ឋាភិបាល និងការធ្វើសមាហរណកម្ម យ៉ាងសកម្មជាមួយនឹងអន្តរជាតិ សេដ្ឋកិច្ចក្នុងស្រុកមិនត្រឹមតែរក្សាបាននូវអត្រាកំណើនខ្ពស់ពី ៦% ទៅ ៨% មុនពេលការរីករាលដាលនៃជំងឺរាតត្បាតកូវីត១៩នេះប៉ុណ្ណោះទេ ការងើបឡើងវិញ នៃសេដ្ឋកិច្ចក្រោយជំងឺរាតត្បាត ក៏មានល្បឿនលឿនផងដែរ។ បន្ថែមពីនេះទៀត ដើម្បីសម្រេចបាននូវការទទួលបទពិសោធន៍សេវាកម្មអោយបានកាន់តែប្រសើរ COCloud នឹង ៖

១៖ បង្កើតមជ្ឈមណ្ឌលទទួលសេវារូបវ័ន្តក្នុងរាជធានីភ្នំពេញ

២៖ សេវាកម្មបច្ចេកទេសជាភាសាចិន អង់គ្លេស ខ្មែរ

៣៖ ប្រព័ន្ធសេវាកម្មអតិថិជន២៤ម៉ោងលើ២៤ម៉ោង

៤៖ ការបង់ប្រាក់ជាដុល្លារអាមេរិក ដុល្លារតៃវ៉ាន់ យ៉ន់ចិន ដុល្លារសិង្ហបូរី រីងហ្គីតម៉ាឡេស៊ី និងរូបិយប័ណ្ណផ្សេងទៀត

៥៖ បច្ចេកវិទ្យាពពកធំៗទាំងប្រាំពីរ «10⁺ប្រូស៊ីលពហុពពក» Amazon Cloud, Google Cloud, Microsoft Cloud, Alibaba Cloud, Tencent Cloud, Huawei Cloud, Baishan Cloud និងការបង្កើនល្បឿន CDN និងផលិតផលប្រព័ន្ធការពារ DDoSជាដើមរបស់CloudFlare និង Akamai។

ក្រៅពីការចូលមកប្រទេសកម្ពុជាក្នុងឆ្នាំ២០២៣នេះ ក្រុមហ៊ុនគ្រោងនឹងពង្រីកមូលដ្ឋានសេវាកម្ម៣ទៅ៥ទីតាំង បន្ថែមទៀត ហើយនឹងធ្វើសមកាលកម្មជាមួយរដ្ឋាភិបាល ដើម្បីជំរុញការផ្លាស់ប្តូរឌីជីថលយ៉ាងឆាប់រហ័ស នៃសហគ្រាសក្នុងប្រទេស ហើយនឹងចាប់ដៃជាមួយអតិថិជនចាស់ដើម្បីចូលទៅកាន់ទីផ្សារក្នុងតំបន់អាស៊ីអាគ្នេយ៍។

«ចំនុចសាខាញឹកបំផុត ផលិតផលច្រើនបំផុត សេវាកម្មល្អបំផុត» នឹងក្លាយជាគោលដៅរបស់ COCloud ដើម្បីសម្រេចបានចំនុចខុសគ្នាដ៏អស្ចារ្យបំផុតពីវិស័យដូចគ្នា នាពេលអនាគត។

តម្លៃ ដែលទាបជាងក្នុងគេហទំព័រផ្លូវការកាត់បន្ថយការចំណាយទៅលើការប្រតិបត្តិការយ៉ាងមានប្រសិទ្ធភាព បង្កើតគណនីថ្មី ប្រើសាកល្បងដោយឥតគិតថ្លៃ ទទួលបានបទពិសោធន៍ភ្លាមៗ (គេហទំព័រ៖ https://cocloud.com/) លេខទំនាក់ទំនង៖ 088 5909 999 / Facebook ៖ COCloud KH៕ការប្រតិបត្តិការយ៉ាងមានប្រសិទ្ធភាព បង្កើតគណនីថ្មី ប្រើសាកល្បងដោយឥតគិតថ្លៃ ទទួលបានបទពិសោធន៍ភ្លាមៗ (គេហទំព័រ៖ https://cocloud.com/) លេខទំនាក់ទំនង៖ 088 5909 999 / Facebook ៖ COCloud KH៕

ដកស្រង់ពី៖Fresh New