បណ្តាញសង្គម

ក្រុមហ៊ុន​គេ​គ្រប់គ្នា​ចង់ដាក់​អាគុយធំ ដើម្បីឱ្យឡានបើកបានឆ្ងាយ ខុសអីតែ CEO របស់ Ford បែរ​ជានិយាយ​បែបនេះ​ទៅវិញ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនីមួយៗ បាននឹងកំពុងខិតខំបង្កើនទំហំអាគុយដើម្បីអាចឱ្យរថយន្តធ្វើដំណើរបានកាន់តែឆ្ងាយ។ ប៉ុន្តែ CEO របស់ក្រុមហ៊ុន Ford ហាក់មិនយល់ស្របក្នុងការបង្កើនទំហំអាគុយនេះឡើយ។

លោក Jim Farley នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Ford បាននិយាយថ្មីៗនេះថា លោកមិនដឹងថាតើបច្ចុប្បន្ន ឧស្សាហកម្មរថយន្តអគ្គិសនីនេះនឹងទៅជាយ៉ាងណានោះទេ។ លោកលឺគេប្រកាសថា រថយន្តនេះបើកបានចម្ងាយជាង ៧០០គីឡូម៉ែត្រ ឬ ៨០០គីឡូម៉ែត្រ។ លោកថា អាគុយទាំងនេះ គឺពិតជាធំណាស់ ហើយបញ្ជាក់ថា បើពិតជាបំពាក់អាគុយទាំងនោះមែន គឺនឹងមិនអាចស្វែងរកប្រាក់ចំណេញបានឡើយ។

បើតាមលោក Jim Farley ការដាក់អាគុយកាន់តែធំ គឺនឹងធ្វើឱ្យអាគុយកាន់តែខ្វះខាត និងឡើងថ្លៃ ពោលគឺចំណាយកាន់តែខ្ពស់ក្នុងការផលិត និងពិបាកទទួលផលប្រាក់ចំណេញ។ សម្រាប់ក្រុមហ៊ុន Ford ផ្ទាល់របស់លោក គឺនឹងមិនផ្តោតទៅលើចម្ងាយបើកបរនោះទេ ប៉ុន្តែនឹងព្យាយាមបំពាក់អាគុយដ៏តូចបំផុត ជាមួយចម្ងាយដែលប្រកួតប្រជែងក្នុងទីផ្សារ៕

ដកស្រង់ពី៖Sabay