បណ្តាញសង្គម

iPhone 15 នឹង​ត្រូវចាប់ផ្តើម​ផលិត​ឆាប់ៗ​នេះហើយ!

ស្មាតហ្វូនជំនាន់ថ្មីរបស់ Apple គឺ iPhone 15 ត្រូវបានរំពឹងថា នឹងចាប់ផ្តើមផលិតនៅក្នុងខែមិថុនាខាងមុខនេះហើយ ខណៈក្រុមហ៊ុន Foxconn ដែលជាអ្នកដំឡើង iPhone ឱ្យ Apple បាននឹងកំពុងជ្រើសរើសកម្មករថ្មីៗ ជាមួយប្រាក់ឈ្នួល និងអត្ថប្រយោជន៍ជាច្រើន។

ប្រភពពីវេបសាយ MacRumors បង្ហាញឱ្យដឹងថា ស៊េរី iPhone 15 ទាំងអស់ គឺសុទ្ធតែមាន Dynamic Island, រន្ធ USB-C និងបំពាក់ឈីប A17 ដូចៗគ្នា។ Apple អាចនឹងប្រកាសចេញ iPhone 15 ជាផ្លូវការនៅក្នុងខែកញ្ញា ឆ្នាំ២០២៣។

ស៊េរីកំពូលស្មាតហ្វូននេះ នឹងមាន iPhone 15, iPhone 15 Plus, iPhone 15 Pro និង iPhone 15 Pro Max។ សម្រាប់ម៉ូឌែល Pro និង Pro Max នឹងមានគែម bezel តូចជាងមុន និងជ្រុងរាងកោង ដែលងាយស្រួលកាន់ជាងមុន៕

ដកស្រង់ពី៖Sabay