បណ្តាញសង្គម

មិត្តភាព​មិន​ប្រែប្រួល ករុណា ពេជ្រ លួច​ធ្វើ​ឲ្យ សុគន្ធ និសា ភ្ញាក់​ផ្អើល​ទាល់​តែ​បាន

បើទោះជាឃ្លាតឆ្ងាយគ្នា ម្នាក់ៗនៅទីតាំងផ្សេងគ្នា ប៉ុន្តែចំណងទាក់ទងរបស់លោក ករុណា ពេជ្រ និង សុគន្ធ និសា នៅល្អូកល្អិន ដោយយប់មិញនេះ លោកបានឆ្លៀតទៅ Surprise មិត្តភ័ក្ដិក្នុងថ្ងៃពិសេសទាល់តែបាន។

កម្មវិធីពិសេសរបស់ និសា ត្រូវបានប្រពឹត្តឡើងនៅក្លឹបរាត្រី QK នាយប់មិញ ដោយមានអ្នកគាំទ្រ និងមិត្តរួមអាជីពជាច្រើនបានចូលរួម

ក្នុងនោះគេឃើញសារ៉ាយ សក្ខណា ក៏បានចូលរួមដែរ។ អ្នកគាំទ្រ បានធ្វើឲ្យ សុគន្ធ និសា ភ្ញាក់ផ្អើលមែនទែន។ តាមការឲ្យដឹងពីប្រភពម្នាក់ ប្រាប់ថានោះ គឺជាចាត់ចែងរបស់ លោក ករុណា ពេជ្រ ខណៈដែលលោក មិនមានវត្តមាននោះឡើយ។

ងាកទៅសាមីខ្លួន តារាចម្រៀងស្រី ក្រោយទទួលបានការរៀបចំរបស់មិត្តរួមអាជីព គេឃើញ និសា ញញឹមពព្រាយ បង្ហាញពីការរីករាយ។នេះមិនមែនជាលើកទី១នោះទេ ដែលលោក ករុណា ពេជ្រ បានធ្វើចំពោះ និសា។ ប៉ុន្តែឆ្នាំមុនៗក៏ដូចគ្នាដែរ ព្រោះថា ពួកគេគឺជាមិត្តសំឡាញ់ ដែលធ្លាប់រួមទ្រនំជាមួយគ្នា ហើយបើទោះជាឥឡូវមានទីតាំងឈររៀងខ្លួនមែនពិត ប៉ុន្តែទំនាក់ទំនងរបស់ពួកគេ មិនប្រែផ្សេងឡើយ។

ចំណុចគួរចាប់អារម្មណ៍មួយ ដែលកើតក្នុងយប់មិញនេះ លើតារាស្រី គឺ និសា ដែលគ្រងគ្របដោយសំលៀកបំពាក់ប្រភេទរ៉ូបសក្រោមជង្គង់ និងអាវដៃខ្លីពណ៌ផ្កាឈូក បានបង្ហាញខ្លួនជាមួយភាពទាក់ទាញ ក្នុងនោះក៏ព្រោះថា និសា មើលទៅរឹតតែស្រស់ស្អាតជាមួយសំលៀកបំពាក់មួយឈុតនេះ។

ឥឡូវតោះ...ទស្សនាសកម្មភាពពួកគេទាំងអស់គ្នា

ដកស្រង់ពីៈSabay