បណ្តាញសង្គម

realme ចេញ​ស្មាតហ្វូនធូរថ្លៃរាងជ្រុងៗ មើលមួយភ្លែតដូចភ្នែក៣ iPhone ដែរ

realme បានប្រកាសចេញផ្លូវការស្មាតហ្វូនលំដាប់ថវិកាថ្មីរបស់ខ្លួនម៉ូឌែល C53 នៅប្រទេសម៉ាឡេស៊ី ដែលមានចំណុចច្រើនគួរឱ្យទាក់ទាញ ពិសេសគឺភ្នែក៣ រាងជ្រុងៗ មើលទៅស្រដៀងនឹង iPhone ដែរ ប៉ុន្តែវាត្រឹមជាកាមេរ៉ាភ្លោះ និងពិលតែប៉ុណ្ណោះ មិនមែនជាកាមេរ៉ា ៣គ្រាប់នោះទេ។

realme C53 មានតម្លៃ ១៣៣ដុល្លារ ដែលមាន RAM ៦GB និងអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន ១២៨ GB និងអាចបន្ថែមមេម៉ូរីកាតទៀតបាន ខណៈឈីបគឺ Unisoc T612។ អេក្រង់របស់វាទំហំ ៦,៧៤អ៊ីញ ប្រភេទ LCD ល្បឿន ៩០Hz។ កាមេរ៉ាភ្លោះរបស់ស្មាតហ្វូនធូរថ្លៃមួយនេះ គឺមានទំហំ ៥០MP ដែលអាចថតវីដេអូក្នុងកម្រិត ១០៨០p @ ៣០fps។ ចំណែកកាមេរ៉ាខាងមុខមានទំហំ ៨MP និងអាចថតវីដេអូក្នុងកម្រិត ៧២០p @ ៣០fps។

គួរឱ្យចាប់អារម្មណ៍ទៀតនោះ វាក៏មានថ្ងាស Mini Capsule ដែលមានរូបរាង Dynamic Island ដែរ។ ស្មាតហ្វូន realme នេះ មានថ្មទំហំ ៥០០០mAh គាំទ្រការសាក 33W SuperVOOC ដែលសាកលឿនពី ១ ទៅ ៥០% ចំណាយពេលតែកន្លះម៉ោង៕

ដកស្រង់ពី៖Sabay