បណ្តាញសង្គម

Toyota ​នឹង​សម្ពោធ​រថយន្ត​ស៊េរី​ថ្មី​ C-HR ជា​ផ្លូវ​ការ​នៅ​ឆ្នាំ​២០១៦​

នៅក្នុងកម្មវិធី តាំងបង្ហាញរថយន្ត Tokyo Motor Show ក្រុមហ៊ុន Toyota បានធ្វើការបង្ហាញ រថយន្តថ្មីៗរបស់ខ្លួន ជាច្រើនគ្រឿង។

ក្នុងចំណោមនោះ គេឃើញមានគំរូ រថយន្តថ្មី C-HR ដែលក្រុមហ៊ុន គ្រោងនឹងសម្ពោធ នៅឆ្នាំ២០១៦ខាងមុខនេះ។ រូបរាងគំរូរបស់រថយន្តថ្មី C-HR នេះត្រូវបានគេបង្ហាញ រួមជាមួយនឹង ព័ត៌មានថ្មីមួយចំនួនផងដែរ។ រថយន្តបែបកាលីបនេះ មានទំហំតូចជាងរថយន្ត RAV4 និងមានការរចនា រូបរាងពិសេសដែល អាចទាក់ទាញចំណាប់អារម្មណ៍ អ្នកប្រើប្រាស់ជាយុវវ័យបាន។ យោងតាមការសិក្សា ពីការឌីហ្សាញ រូបរាងរថយន្តបានឲ្យដឹងថា វាមានទំហំ 4350x1850x1500ម.ម (ប្រវែងសរុបxបណ្ដោយសរុបxកម្ពស់)។

រថយន្ត C-HR នេះអាចនឹង មានបំពាក់ម៉ាស៊ីន Hybrid សម្រាប់ទីផ្សារ ប្រទេសជប៉ុន ចំណែកឯទីផ្សារអឺរ៉ុបវិញ អាចនឹងបន្ថែមម៉ាស៊ីន ពីរប្រភេទទៀតគឺ ម៉ាស៊ីនប្រេងទំហំ១,២លីត្រ និង ម៉ាស៊ីនម៉ាស៊ូត។ គួររំលឹកថានេះគ្រាន់តែជារូបរាងគំរូរបស់រថយន្ត C-HR ប៉ុណ្ណោះ ហើយគេរំពឹងថាផលិតផល សម្រេចនឹងដាក់បង្ហាញ ជាផ្លូវការនៅឆ្នាំ២០១៦ ក្នុងកម្មវិធីតាំងបង្ហាញ រថយន្ត Geneva Motor Show៕

ដកស្រង់ពី៖ Sabay