បណ្តាញសង្គម

Twitter អនុញ្ញាតឱ្យអ្នកផលិតមាតិកាអាចរកចំណូលបានហើយ

(បរទេស)៖ បន្ទាប់ពីអ្នកប្រើប្រាស់ Twitter ដែលមានឥទ្ធិពលជាច្រើនបានប្រកាសឈប់ប្រើកម្មវិធីនេះតាមរយៈគោលការណ៍ថ្មីៗរបស់ Musk ពេលនេះស្រាប់តែទទួលបានរបាយការណ៍មកថា Twitter នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ Twitter ដែលជា Content Creator ឬអ្នកផលិតមាតិកាអាចរកបា្រក់បានហើយតាមរយៈ Ads ប៉ុន្តែមានសម្រាប់តែអ្នកដែលធ្វើការ Verified Account ប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣។

តាមរយៈសារបង្ហោះនៅលើគណនី Twitter ផ្លូវការរបស់ Musk អ្នកផលិតមាតិកាទំនងជាអាចបើកឱ្យរកប្រាក់យ៉ាងលឿនក្នុងអំឡុង ២ទៅ ៣សប្តាហ៍ខាងមុខនេះ។ នេះជាលើកដំបូងហើយចាប់តាំងពីការឡើងកាន់ដំណែងរបស់ Musk ក្នុងអំឡុងខែតុលា ឆ្នាំមុនដែលអ្នកអនុញ្ញាតឱ្យអ្នកផលិតមាតិកាអាចរកបា្រក់បាន ក្នុងនោះ Musk គូសបញ្ជាក់ថា នឹងបញ្ចេញកញ្ចប់ថវិកាចំនួន ៥លានដុល្លារជាជំហានទីមួយសម្រាប់សេវាកម្ម Ads។

យ៉ាងណាមិញបើយោងតាមរបាយការណ៍ខែមីនាកន្លងទៅរបស់ Musk ការអនុញ្ញាតនេះទំនងជាផ្តល់ឱ្យអ្នកផលិតមាតិកាអាចរកបា្រក់បានប្រហែល ៥ ឬ ៦សេនក្នុងរយៈពេលមួយម៉ោង ហើយអាចនឹងកើនដល់ ១៥សេនឬច្រើនជាងនេះ ប្រសិនបើការដាក់ផ្សាយពាណិជ្ជកម្មនោះទាក់ទាញដល់អ្នកមើលច្រើន។ គួរជម្រាបដែរថា Twitter មិនបានបញ្ជាក់ថា នឹងបើកឱ្យប្រទេសណាអាចរកបា្រក់បានមុនគេនោះទេ៕

 

ដកស្រង់ពី៖Fresh New