បណ្តាញសង្គម

ទីបំផុត! Xiaomi ត្រូវបានរកឃើញធនាគារចូលរួមផ្សំគំនិតលំហូរប្រាក់ខុសច្បាប់ហើយ

(បរទេស)៖ បន្ទាប់ពីការស៊ើបអង្កេតជិតមួយឆ្នាំលើក្រុមហ៊ុន Xiaomi ពេលនេះរកឃើញភស្តុតាងការបំពានច្បាប់គ្រប់គ្រងការប្តូរប្រាក់បរទេសដែលត្រូវបានរឹបអូសទឹកប្រាក់ប្រហែល ៦.៧លានដុល្លារពីគណនីធនាគាររបស់ក្រុមហ៊ុន Xiaomi India ហើយ។

ពោលគឺក្នុងករណីនេះមានធនាគារធំៗរហូតដល់ទៅ ៣ឯណោះដែលបានចូលរួម។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។ យោងតាមនាយកដ្ឋានអនុវត្តច្បាប់របស់ប្រទេសឥណ្ឌា (ED) ថ្មីៗនេះ បានបង្ហាញភុស្តុតាងពាក់ព័ន្ធនឹងការស៊ើបអង្កេត Xiaomi India Ltd ក្នុងនោះមានធនាគារបរទេសធំៗចំនួន ៣រួមមាន Citi Bank, HSBC Bank និង Deutsche Bank AG បានចូលរួមផ្សំគំនិតជាមួយនឹង Xiaomi ក្នុងការផ្ទេរប្រាក់ខុសច្បាប់។

នាយកដ្ឋានអនុវត្តច្បាប់របស់ប្រទេសឥណ្ឌាបានឱ្យដឹងថា ធនាគារបរទេសទាំង ៣នេះបានអនុញ្ញាតឱ្យ Xiaomi ផ្ទេរប្រាក់ពីបរទេសដោយមិនទទួលបានកិច្ចព្រៀងសហប្រតិបត្តិការបច្ចេកទេសណាមួយពីក្រុមហ៊ុនពាក់ព័ន្ធឡើយ។ តែយ៉ាងណាតាមរយៈរបាយការណ៍នៅមិនទាន់បញ្ជាក់ថា នឹងដាក់ទោសយ៉ាងណាចំពោះ Xiaomi និងធនាគារទាំង ៣នៅឡើយនោះទេ ខណៈបញ្ហានេះត្រូវបានបើកការស៊ើបអង្កេតតាំងពីឆ្នាំ២០២២ មកម្លេះ ជុំវិញ «លំហូរលុយខុសច្បាប់»៕

ដកស្រង់ពី៖Fresh New