បណ្តាញសង្គម

Twitter បដិសេធមិនព្រមបង់ថ្លៃសេវាកម្ម Cloud ឱ្យទៅ Google

(បរទេស)៖ ថ្មីៗនេះទទួលបានរបាយការណ៍មកថា គេកំពុងព្រួយបារម្មណ៍ទៅលើផ្នែក Trust and Safety របស់ Twitter ដោយក្រុមហ៊ុននេះបានបដិសេធមិនព្រមបង់ថ្លៃប្រើប្រាស់សេវាកម្ម Google Cloud ខណៈដែលកិច្ចសន្យាប្រើប្រាស់រវាងក្រុមហ៊ុនទាំងពីរឈានដល់ការបន្តនៅខែនេះ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។ យោងតាមរបាយការណ៍ពីប្រភពខាងលើដដែលបាននិយាថា មុនពេលដែលលោក Elon Musk ចូលមកកាន់កាប់បណ្តាញផ្សព្វផ្សាយសង្គម Twitter កាលពីអំឡុងខែតុលា កាលដើមពីឆ្នាំមុននេះ Twitter បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលច្រើនឆ្នាំជាមួយនឹង Google ទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងសារក្លែងក្លាយ និងការការពារគណនីអ្នកប្រើប្រាស់។

ចាប់តាំងពីការចូលកាន់តំណែងក្នុង Twitter កំពូលមហាសេដ្ឋី Elon Musk បានផ្លាស់ប្តូររចនាសម្ព័ន្ធជាច្រើនក្នុងនោះរួមមានការបញ្ឈប់បុគ្គលិក និងការកាត់បន្ថយចំណាយ។ បន្ទាប់ពីកៀកថ្ងៃបង់ថ្លៃសេវាកម្មបង់ប្រាក់ទៅ Google Cloud លោក Musk បានកាត់បន្ថយថ្លៃដើមហេដ្ឋារចនាសម្ព័ន្ធក្នុងនោះក៏មានសេវាកម្ម Cloud ដែលមានតម្លៃ ១ពាន់លានដុល្លារផងដែរ។ គួរជម្រាបដែរថា កាលពីខែមីនាកន្លងទៅ ក្រុមហ៊ុន Amazon ធ្លាប់បានព្រមាន Twitter ម្តងរួចទៅហើយ ថាខ្លួនដកការបង់ប្រាក់ផ្សាយពាណិជ្ជកម្មចេញ ពាក់ព័ន្ធនឹងវិក័យបត្របង់ប្រាក់ទៅ Amazon Web Services សម្រាប់សេវាកម្ម Cloud Computing៕

ដកស្រង់ពី៖Fresh New