បណ្តាញសង្គម

រតនៈ ដាដាវ លេចធ្លោរម្ដងទៀតក្នុងវិស័យសិល្បៈ តាមរយៈខ្សែភាពយន្ដដ៏ភ័យរន្ធត់

តារាម៉ូដែល និងសម្ដែងស្រីសាច់សហ្មត់រលោង រតនៈ ដាដាវ កំពុងមានវត្ដមានក្នុងខ្សែភាពយន្ដខ្នាតធំ គឺរឿង “ពពិលខ្មៅ” ដោយកញ្ញាជាតួអង្គស្រីសំខាន់ម្នាក់ក្នុងខ្សែភាពយន្ដបែបភ័យរន្ធត់នេះ។

ដាដាវ ឲ្យដឹងថា នេះជារឿងដំបូងរបស់ខ្លួន ដែលធ្វើឲ្យកញ្ញាមានអារម្មណ៍កាន់តែអស្ចារ្យពីការដើរម៉ូតទៅទៀត។ កញ្ញា រតនៈ ដាដាវ បានប្រាប់Sabay ថា តាមពិតកញ្ញាមានបំណងចង់ប្រឡូកក្នុងអាជីពសិល្បៈតាំងពីក្មេង ប៉ុន្ដែដោយសារតែកញ្ញាជាប់រវល់នឹងការរៀនសូត្រ ទើបនៅឆ្នាំ២០២១ កញ្ញាប្រឡូកក្នុងវិស័យសិល្បៈតាមរយៈការដើរម៉ូត ពោលគឺធ្លាប់ចូលប្រឡងក្នុងកម្មវិធី Miss grand Cambodia 2021 ជំនាន់ ងិន ម៉ារ៉ាឌី ទទួលបានជយលាភីលេខ១។

ដាដាវ និយាយថាចាប់ពេលនេះទៅកញ្ញាអាចនឹងប្រឡូកក្នុងអាជីពសិល្បៈពេញលេង ព្រោះលែងសូវរវល់នឹងការសិក្សា គាប់ជួនមានការជំរុញ និងលើកទឹកចិត្ដពីម៉ាក់ទៀតផងនោះ ទើបធ្វើឲ្យកញ្ញាកាន់តែមានកម្លាំងចិត្ដក្នុងការចាប់អាជីពមួយនេះ។ ដាដាវ បញ្ជាក់ថា មិនថាតែរឿងខ្មោច ឬកំប្លែងបែបណាទេ កញ្ញានឹងសាកល្បង បើមានផលិតករ ឬក្រុមហ៊ុនណាទាក់ទងមកកញ្ញាដើម្បីថត៕

ដកស្រង់ពី ៖Sabay