បណ្តាញសង្គម

ក្រុមហ៊ុន AI ចិនមួយដំបូងគេទទួល license ផ្តល់សេវាកម្មរថយន្តបើកបរដោយស្វ័យប្រវត្តិ

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Baidu Inc ក្លាយជាក្រុមហ៊ុនដំបូងគេដែលទទួលបានអាជ្ញាប័ណ្ណ (license) ពីនិយតករចិនដើម្បីផ្តល់សេវាកម្មជិះរថយន្តគ្មានអ្នកបើកបរក្នុងទីក្រុង Shenzhen។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣។ Baidu គឺជាក្រុមហ៊ុនបច្ចេកវិទ្យាពហុជាតិសាសន៍របស់ចិនដែលមានឯកទេសលើសេវាកម្មដែលទាក់ទងនឹងអ៊ីនធឺណិត ផលិតផល និងបញ្ញាសិប្បនិមិត្ត (AI) ដែលមានទីស្នាក់ការកណ្តាលនៅស្រុក Haidian ទីក្រុងប៉េកាំង។ ហើយក៏ជាក្រុមហ៊ុន AI និងអ៊ីនធឺណិតធំជាងគេមួយនៅក្នុងពិភពលោកផងដែរ។ នៅថ្ងៃសុក្រសប្តាហ៍នេះ Baidu បានឱ្យដឹងថាប្រតិបត្តិការ robotaxis របស់ខ្លួនដែលត្រូវបានដាក់ឱ្យប្រើប្រាស់ក្រោមម៉ាកយីហោរថយន្ត Apollo Go ដែលជាក្រុមហ៊ុនបម្រើការទៅលើសេវាកម្មដឹកអ្នកដំណើរ ឬ Taxi បានទទួលអាជ្ញាប័ណ្ណជាលើកដំបូងពីនិយតករចិន។

ប្រតិបត្តិការ robotaxis បើកបរដោយស្វ័យប្រវត្តិត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការលើផ្ទៃដី ១៨៨គីឡូម៉ែត្រការ៉េ នៅក្នុងមជ្ឈមណ្ឌលបច្ចេកវិទ្យាភាគខាងត្បូងនៃទីក្រុង Shenzhen ដែលធ្វើឱ្យទីនេះក្លាយជាទីក្រុងទី៤ របស់ចិនដែលរថយន្តគ្មានអ្នកបើកបរដំណើរការ។ តាមការបញ្ជាក់ពី Baidu បានឱ្យដឹងថាខ្លួន គ្រោងដាក់បន្ថែមប្រតិបត្តិការ robotaxis នៅក្នុងរថតយន្តប្រមាណ ២០០ប្រតិបត្តិការបន្ថែមទៀតចូលទៅក្នុងសេវាកម្មរបស់ខ្លួននៅឆ្នាំនេះ៕

ដកស្រង់ពី៖Fresh New