បណ្តាញសង្គម

Microsoft បញ្ជាក់ថា បញ្ហាជាប់គាំងនៅលើសេវាកម្មរបស់ខ្លួនកាលពីសប្តាហ៍មុន បណ្តាលមកពីការវាយប្រហារ DDoS

(បរទេស)៖ ក្រុមហ៊ុន Microsoft បានបញ្ជាក់ថាបញ្ហាជាប់គាំងថ្មីៗនេះចំពោះសេវាកម្ម Azure, Outlook និង OneDrive បណ្តាលមកពីការវាយប្រហារ DDoS។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។

បញ្ហាដែលកើតឡើងកាលពីសប្តាហ៍មុននេះត្រូវបានគេសន្មត់ថាវាមិនមែនជាបញ្ហាជាប់គាំងធម្មតាទេ តែវាជាការវាយប្រហាតាមអ៊ីនធឺណិត ហើយការវាយប្រហារនេះត្រូវបានក្រុមហ៊ុន Microsoft រកឃើញថា ថាជាទង្វើរបស់ Storm-1359 ឬត្រូវបានគេស្គាល់ថាជា Anonymous Sudan។ ជុំវិញបញ្ហាជាប់គាំងនេះបានកើតឡើងនៅលើគេហទំព័រ Outlook.com នៅថ្ងៃទី ០៧ ខែមិថុនា OneDrive នៅថ្ងៃទី ០៨ ខែមិថុនា និង Microsoft Azure Portal នៅថ្ងៃទី ០៩ ខែមិថុនា។

តាមការបញ្ជាក់ពី Microsoft បានឱ្យដឹងថា Anonymous Sudan បានប្រើប្រាស់ Layer 7 DDoS attack បីប្រភេទក្នុងការវាយប្រហារ ក្នុងនោះរួមមាន HTTP (S) flood attacks, Cache bypass, និង Slowloris។ ក្រៅពីការរកឃើញទាំងប៉ុន្មាននេះ Microsoft និយាយថានៅមិនទាន់មានការវាយប្រហារដល់គណនីអ្នកប្រើប្រាស់នៅឡើយនោះទេ តែក្រុមហ៊ុននឹងស៊ើបអង្កេតបន្ថែមទៀតលើបញ្ហានេះមុននឹងវាទៅដល់អ្នកប្រើប្រាស់របស់ខ្លួន៕

ដកស្រង់ពី៖Sabay