បណ្តាញសង្គម

រតនៈ ដួងដាវ ទទួលបានឱកាសសម្ដែងលើដំបូងជួបរឿងប្លែកអារម្មណ៍ជាច្រើន

តារាសម្ដែងសាច់សខ្ចី រតនៈ ដួងដាវ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន ជាពិសេសទស្សនិកជនដែលបានទស្សនាខ្សែភាពយន្ដរឿង “ពពិលខ្មៅ” ដែលកញ្ញាទទួលបានតំណែងជាតួអង្គស្រីសំខាន់ម្នាក់ជាមួយបងប្អូនស្រីរបស់ខ្លួន។

ដោយមាននិស្ស័យ និងទេពកោសល្យពីកំណើតផង ដួងដាវ សម្ដែងបានយ៉ាងល្អ ដ្បិតសាមីខ្លួនថា នៅមានភាពខ្វះចន្លោះខ្លីដែលត្រូវរៀនសូត្របន្ថែមពីរៀមច្បង និងអ្នកដឹកនាំសម្ដែង សម្រាប់រឿងក្រោយៗ ខណៈថ្មីៗនេះកញ្ញាក៏ទទួលបានដំណឹងល្អៗជាបន្ដបន្ទាប់ក្នុងអាជីពសម្ដែងដែរនោះ។ កញ្ញា រតនៈ ដួងដាវ៖ “មួយរឿងដំបូងនេះ…ខ្ញុំពិតជាមានអារម្មណ៍ប្លែកមែនបង! ខ្ញុំ និងតួខ្មោចស្រី ជាបងប្អូនបង្កើតនឹងគ្នា។ ខ្ញុំក៏អគុណបងវិសាលាដែលបានផ្ដល់ឱកាសឲ្យខ្ញុំ និងជួយណែនាំខ្ញុំក្នុងអាជីពនេះ ហើយនឹងពង្រឹងសមត្ថភាពខ្លួនឯងបន្ថែមទៀត ដើម្បីរឿងក្រោយកាន់តែល្អ”។

ថ្មីៗនេះ គេសង្កេតឃើញតារាសម្ដែងស្រី រតនៈ ដួងដាវ មានវត្ដមានច្រើនក្នុងកម្មវិធីសិល្បៈដូចជាពិធីសម្ពោធខ្សែភាពយន្ដ ព្រមទាំងកម្មវិធីកម្សាន្ដមួយចំនួនទៀត។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ដួងដាវ បានបង្អួតសម្រស់ស្រស់ដាចគេនៅកណ្ដាលចំណោម នៃកម្មវិធីសម្ពោធរឿងមួយនៅផ្សារទំនើបChip Mong 271៕

 

 

 

ដកស្រង់ពី៖ Sabay