បណ្តាញសង្គម

ទោះ​គ្មាន​អុំ​ទូក​ឆ្នាំ​នេះ ភ្នំពេញ​នៅ​តែ ​រៀប​ចំ​ទី​តាំង​ កម្សាន្ត​សប្បាយ​ ដូច​រាល់​ដង

ឆ្នាំនេះ រាជរដ្ឋាភិបាល បានសម្រេច ផ្អាកពិធី បុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប សំពះព្រះខែ ដោយសារមូលហេតុ កម្រិតទឹក ទន្លេទាបពេក។ តែទោះជា រាជរដ្ឋាភិបាល បានចេញសារាចរ យ៉ាងនេះក្តី ក៏រាជធានី ភ្នំពេញ នៅតែរៀបចំ ទីតាំងកម្សាន្ត សប្បាយជូន ប្រជាពលរដ្ឋ ដូចជាការ ប្រគំតន្រ្តី ការតាំងពិព័រណ៍ រួមទាំងកម្មវិធី កម្សាន្តផ្សេងៗ និងរៀបចំ សណ្ដាប់ធ្នាប់សន្តិសុខ ឱ្យបានល្អប្រសើរ ជាងឆ្នាំមុនៗ ថែមទៀត ។ នេះបើយើងតាម Page ផ្លូវការរបស់ ឯកឧត្ដម ប៉ា-សុជាតិវង្ស អភិបាលនៃ គណៈអភិបាល រាជធានីភ្នំពេញ ។

លោកបានសរសេរថា៖ “ទោះជាឆ្នាំនេះ យើងមិនអាច ប្រារព្ធពិធី បុណ្យអុំទូក បានក៏ពិតមែន ប៉ុន្តែរាជរដ្ឋាភិបាល និងសាលា រាជធានីភ្នំពេញ នៅតែរៀបចំ ទីតាំងកម្សាន្ត សប្បាយភាព ជូនបងប្អូន ប្រជាពលរដ្ឋយើង ដូចរៀងរាល់ឆ្នាំ និងខិតខំធ្វើ ឱ្យបានល្អប្រសើរ ជាងឆ្នាំមុនៗ ថែមទៀត។

គួរបញ្ជាក់ថា ទីតាំងកម្សាន្ត សប្បាយភាពនានា ត្រូវបានរៀបចំឡើង នៅទីតាំងសួនច្បារ មុខវត្តបុទុមវត្តី ទីតាំងសួនច្បារវត្តភ្នំ ទីលានប្រជាធិបតេយ្យ និងសួនច្បារ ជ្រោយចង្វារត្រើយខាងកើត ជាដើម”។


ដកស្រង់ពី ៖ Sabay