បណ្តាញសង្គម

ថុល សុភិទិ បង្ហាញភាពជោគជ័យលើអាជីពចម្រៀង នារយៈពេលចុងក្រោយនេះ

តារាចម្រៀងប្រុស ថុល សុភិទិ កំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីមហាជន ជាពិសេសតាមរយៈបទចម្រៀងថ្មីៗរបស់លោក។

ថ្មីៗនេះលោក បានផលិតបទចម្រៀង ហើយដាក់នៅលើបណ្ដាញសង្គម ស្រាប់តែផ្ទុះការគាំទ្រជាប់ៗគ្នាតែម្ដង។ តារាចម្រៀងរូបនេះ បានប្រើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដើម្បីបង្ហាញចំនួនអ្នកគាំទ្រ ឬអ្នកចូលទស្សនា និងស្ដាប់បទចម្រៀងរបស់លោកចំនួន ៥បទដែលមានអ្នកគាំទ្ររហូតរាប់លានដង។ គិតត្រឹមថ្ងៃនេះ បទ”មួយឆាវ” ទទួលបាន ១៣M បទ “ពេលនេះឆ្នាំមុន”ទទួលបាន ៦.១M បទ “ស្រលាញ់រកតែប្រុសបោក” ទទួលបាន ៣.៩ M បទ “ស្មោះទ្រង់ទ្រាយធំ” ទទួលបាន ៣.៨M និងបទ “ឆ្លងឆ្នាំយប់នេះខ្ញុំខូចចិត្ដបំផុត” ទទួលបាន ៣.៨ M។

ក្រៅពីបទចម្រៀងទាំង ៥ដែលលោកបង្ហាញតួលេខអ្នកគាំទ្រ ក៏មានបទចម្រៀងមួយចំនួនទៀតដែលទើបចេញក្នុងរយៈពេលមិនយូរប៉ុន្មានផង ក៏ហក់ឡើង នៃចំនួនអ្នកចូលទស្សនា និងស្ដាប់ក្បែរៗលានដងដែរទៅហើយ៕

ដកស្រង់ពី៖ Sabay