បណ្តាញសង្គម

បែកធ្លាយរូបភាពទូរស័ព្ទអេក្រង់បត់ស៊េរីថ្មី Samsung Galaxy Z Fold 5 និង Galaxy Z Flip 5

ក្រុមហ៊ុន Samsung គ្រោងនឹងបញ្ចេញទូរស័ព្ទអេក្រង់បត់ស៊េរីថ្មីរបស់ខ្លួន Galaxy Z Fold 5 និង Galaxy Z Flip 5 នៅក្នុងខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ។ មុនការប្រកាសជាផ្លូវការពី Samsung មានរូបភាពបែកធ្លាយមួយចំនួនអំពីរូបរាងនៃទូរស័ព្ទអេក្រង់បត់ Galaxy Z Fold 5 និង Galaxy Z Flip 5។

តាមរយៈរូបភាពដែលបានបែកធ្លាយ គេសង្កេតឃើញថា Galaxy Z Fold 5 នឹងមកជាមួយជម្រើស ៣ ពណ៌ គឺ ខ្មៅ មាស និង បែកខៀវ។ ចំណែក Galaxy Z Flip 5 មកជាមួយជម្រើស ៤ពណ៌ គឺ ផ្កាឈូក បៃតង មាស និង ខ្មៅ។

ចំណែកគ្រឿងក្នុងរបស់ទូរស័ព្ទទាំង ២ម៉ូដែលនេះ គេសន្និដ្ឋានថា ក្រុមហ៊ុន Samsung នឹងធ្វើការបំពាក់ឈីបលំដាប់កំពូល Snapdragon 8 Gen 2។ រីឯអេក្រង់របស់វាវិញ អាចនឹងមកជាមួយប្រភេទ Dynamic AMOLED ទាំង២ មូ៉ដែលតែម្តង៕

ដកស្រង់ពី៖Sabay