បណ្តាញសង្គម

ធ្លាយព័ត៌មាន Hwasa គ្រោងចូលជ្រកក្រោមផលិតកម្ម P NATION របស់ PSY

មានសេចក្ដីរាយការណ៍ថា Hwasa (MAMAMOO) នឹងចូលជ្រកក្រោមផលិតកម្ម P-NATION បន្ទាប់ពីចាកចេញពី RBW។

ផ្អែកតាមសេចក្ដីរាយការណ៍ច្បាស់ការពី Xportnews បានឲ្យដឹងថា Hwasa កំពុងស្ថិតនៅដំណាក់កាលចុងក្រោយនៃការចុះកុងត្រាជាមួយនឹងផលិតកម្ម P NATION គ្រាន់តែពេលនេះ នាងនៅពិនិត្យមើលជាលើកចុងក្រោយជាមួយនឹងក្រុមហ៊ុនប៉ុណ្ណោះ មុនអធ្វើការសម្រេចចិត្តជាផ្លូវការ។ កុងត្រារបស់ Hwasa ជាមួយនឹងក្រុមហ៊ុន RBW នឹងត្រូវនៅចុងខែមិថុនា ខាងមុខ ហើយនាងក៏នឹងមិនមានគម្រោងបន្តកុងត្រាតទៀតដែរ។

ប្រភពផ្ទៃក្នុង ជឿថា P NATION អាចនឹងជួយ Hwasa ឲ្យបង្កើនភាពលេចធ្លោកាន់តែខ្លាំងជាមួយនឹងអាជីពជាតារាទោលរបស់នាង។ P NATION ក៏បានបញ្ចេញសេចក្ដីថ្លែងការណ៍ជាមួយនឹង Star News ដោយបញ្ជាក់ថា ពេលនេះពួកគេកំពុងពិភាក្សាជាមួយនឹង Hwasa។ «កុងត្រាជាមួយនឹង Hwasa គឺពុំទាន់បានសម្រេចបញ្ជាក់នៅឡើយទេ ហើយពេលនេះពួកយើងនៅកំពុងស្ថិតក្នុងការពិភាក្សានៅឡើយ»៕

ដកស្រង់ពី៖ Sabay