បណ្តាញសង្គម

Summer’s Calling នៅ CHARLES & KEITH ផ្សារទំនើបអ៊ីអនម៉លមានជ័យ

ដោយមានប្រធានបទបំផុសឡើងពីភាពស្រស់ស្រាយនៃរដូវកាលនេះនិងការផ្សងព្រេងក្នុងរដូវ Summer ខូលិកសិនថ្មីរបស់ CHARLES & KEITH ឈ្មោះ Summer’s Calling នាំមកនូវមនោសញ្ចេតនាសម្រាប់ថ្ងៃវិសមកាលក្រោមពន្លឺព្រះអាទិត្យ និងស្មារតីលំហែកាយ។

ដោយមានរបស់ដ៏ចាំបាច់សម្រាប់អាកាសធាតុក្តៅ ដែលមានការលំអរជាមួយពណ៌ស្រាលៗដ៏ស្រស់ស្អាត និងផ្ទៃសាច់ក្រណាត់បែប Raffia ផលិតផលចំបងរបស់ខូលិកសិននេះ នាំមកនូវម៉ូតកាបូប Charlot ថ្មី ដែលបានកែច្នៃបន្ថែមជាមួយនឹងខ្សែច្រវ៉ាក់ រួមជាមួយនឹងស្បែកជើងក្រវ៉ាត់កែងជាប់ ដែលមានរូបរាងបែបដំណើរកំសាន្តតាមកោះ។

ផលិតផលចំបងទាំងពីរនេះ គឺជាគ្រឿងផ្សំដ៏ចាំបាច់សម្រាប់ដំណើរកំសាន្តសប្បាយៗតាមរីសត។ ស្វែងយល់បន្ថែមពីខូលិកសិន Summer's Calling និងការដាក់បង្ហាញរបស់ប្រធានបទនេះ - បំពេញដោយកៅអីមាត់សមុទ្រ និងស្មៅ pampas - នៅហាង CHARLES & KEITH ក្នុងផ្សារទំនើបអ៊ីអនម៉លមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។

ដកស្រង់ពី៖Sabay