បណ្តាញសង្គម

Aston Martin និង Lucid Group នឹងចុះកិច្ចព្រមព្រៀងផលិតរថយន្តអគ្គិសនីរួមគ្នា

(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តប្រណីតរបស់អង់គ្លេស Aston Martin បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា ខ្លួននឹងចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតរថយន្ត Lucid Group ដើម្បីផលិតរថយន្តអគ្គិសនីរួមគ្នាដែលមានថាមពលអគ្គិសនីខ្លាំង។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។ Aston Martin គឺជាក្រុមហ៊ុនផលិតរថយន្តស្ព័រដ៏ប្រណីតរបស់ចក្រភពអង់គ្លេស និងត្រូវបានបង្កើតឡើងក្នុងពីឆ្នាំ១៩១៣ ដោយស្ថាបនិក ២រូបគឺលោក Lionel Martin និងលោក Robert Bamford។ ចំណែកឯ Lucid Group វិញគឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់អាមេរិកដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧ និង មានទីស្នាក់ការកណ្តាលនៅរដ្ឋ California។

ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះក្រុមហ៊ុនផលិតរថយន្តអគ្គិសនីប្រណីត Lucid នឹងទទួលបន្ទុកផ្គត់ផ្គង់នូវគ្រឿងបន្លាស់ និងអាគុយរថយន្តអគ្គិសនី ចំណែកឯ Aston Martin និងជាអ្នកដំឡើង។ ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដែលបានស្នើឡើង Aston Martin នឹងចេញភាគហ៊ុនប្រហែល ២៨.៤លានហ៊ុន និងធ្វើការទូទាត់ជាសាច់ប្រាក់ជាដំណាក់កាលទៅឱ្យ Lucid សរុបប្រហែល ២៣២លានដុល្លារ ខណៈ Lucid នឹងក្លាយម្ចាស់ភាគហ៊ុន ៣.៧ភាគរយនៅក្នុងក្រុមហ៊ុនរបស់ Aston Martin។

តែយ៉ាងណាជុំវិញដំណើរការផលិត និងទីតាំងនៅមិនទាន់មានការបញ្ជាក់លម្អិតនោះទេ៕

ដកស្រង់ពី៖Fresh New