បណ្តាញសង្គម

ក្រុមហ៊ុន Mora BNPL សម្ពោធដាក់ឱ្យប្រើប្រាស់ផលិតផល និងសេវា Mora

(ភ្នំពេញ)៖ ក្រុមហ៊ុន Mora BNPL នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ បានរៀបចំកម្មវិធីសម្ពោធដាក់អោយប្រើប្រាស់ថ្នាលឌីជីថល Mora ទិញឥលូវ បង់លុយតាមក្រោយនៅសណ្ឋាគារ សាន់ អែន មូន រីវើសាយហូតែល ដោយមានការចូលរួមពីដៃគូធនាគារ ហ្វីលីព និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ក្រុមហ៊ុនដៃគូរពាណិជ្ជកម្ម និងក្រុមហ៊ុនអតិថិជនដៃគូ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូប បានចូលរួមអបអរសាទរនូវសមិទ្ធិផល ដែលក្រុមហ៊ុន Mora BNPL ធ្វើការដាក់អោយប្រើប្រាស់លើអែប Mora ជាផ្លូវការ។

Mora គឺជាថ្នាលអាជីវកម្មថ្មីដែលឆ្លើយតបនឹងស្ថានភាពជាក់ស្តែង នៃសេដកិច្ចរបស់ប្រទេសកម្ពុជាបច្ចុប្បន្ន អតិថិជននឹងទទួលបានអត្ថប្រយោជន៍ជាច្រើ នពីថ្នាលអាជីវកម្មមួយនេះ ព្រោះថាអតិថិជនមិនត្រូវបង់បន្ថែមនូវការប្រាក់ ឬកំរៃផ្សេងៗឡើយ ដោយឡែកសម្រាប់ក្រុមហ៊ុនពាណិជ្ជកម្ម ឬហាងដៃគូ ក៍ទទួលបាននូវកំណើនការលក់ តាមរយៈជម្រើសបង់ជាតំណាក់កាល របស់អតិជន ខណៈពេលដែលអតិជនជំពាក់ Mora តែហាងទទួលបានការទូទាត់នូវទឹកប្រាក់ដុំពី Mora។ បន្ថែមពីនេះ Mora ជាថ្នាលឌីជីថលសេវាហិរញ្ញវត្ថុដែលមានលក្ខណៈទំនើបកម្ម និងមានលក្ខណៈខុសពី សេវាហិរញ្ហវត្តុប្រពៃណី Mora បានផ្ដល់ជូននូវលក្ខខណ្ឌទូទាត់សងមួយដែលអាចអោយអតិថិជនទូទាត់សង ជា៤ដំណាក់កាលរៀងរាល់ពេលដែលអតិថិជនធ្វើការទិញអីវ៉ាន់ នេះមានន័យថាអតិថិជនថាអាចទិញអីវ៉ាន់បានភ្លាមៗដោយមិនចំាបាច់ភ័យព្រួយ អំពីថ្លៃសេវា និងការប្រាក់ខ្ពស់។

រីឯការចុះឈ្មោះប្រើប្រាស់វិញ កាន់តែងាយស្រួល គឺអតិថិជនអាចធ្វើឡើងតាម Mora ហើយព័ត៌មានអតិថិជននឹងត្រូវបញ្ជូនទៅកាន់ធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុដៃគូដើម្បីធ្វើការពិនិត្យ និងអនុម័ត ដែលដំណើរការទាំងអស់នេះធ្វើឡើងតាមរយៈប្រពន្ធ័អេឡិចត្រូនិកទាំងអស់ ។ ចំពោះដៃគូពាណិជ្ជកម្ម របស់ Mora នឹងទទួលបានប្រព័ន្ធគ្រប់គ្រងមួយ ជួយអោយអាជីកម្មលោកអ្នករីកចំរើន។ មុខងារទាំងអស់នោះមានដូចជា ការគ្រប់គ្រងការលក់ ផលបត្រ័ឥណទាន ការប្រមូលប្រាក់សំណង ការទូទាត់វិក័យបត្រ ការកាត់បន្ថយហានិភ័យ និងបង្កើនផលអាជីវកម្ម។

ក្នុងនោះយើងក៍មានដូចជា Web Portal សំរាប់ធានាគារ គ្រឹះស្ថានហិរញ្ហវត្តុ និងហាងពាណិជ្ជកម្មដៃគូ ហើយសំរាប់អ្នកប្រើប្រាស់វិញយើងក៏មានជា Mobile App ដែលអាចអោយពួកគាត់ប្រើប្រាស់ជាប្រចាំ ប្រព័ន្ធ Portal ទាំងអស់នេះបានតភ្ជាប់គ្នា ហើយធ្វើការជាមួយគ្នាបានយ៉ាងរលូន។ បច្ចុប្បន្ន Mora បានភ្ជាប់ជាមួយក្រុមហ៊ុនពាណិជ្ជកម្មដៃគូចំនួន ២៣ ធនាគារយុទ្ធសាស្រ្តដៃគូចំនួន២ ធនាគារផ្តល់សេវាមធ្យោបាយទូទាត់ចំនួន៦ និងចំនួនអតិថិជនដែលនឹងត្រូវប្រើប្រាស់កម្មវិធីវិធី Mora ចំនួន ៥០០០នាក់ ហើយអនាគតយើងមានគម្រោង នឹងពង្រីងហាងដៃគូពាណិជ្ជកម្មបន្ថែមទៀត ដើម្បីបង្កើននូវជម្រើសបន្ថែមថ្មីៗទៀតដល់អតិថិជនរបស់ Mora។ សម្រាប់អតិថិជនដែលជាម្ចាស់អាជីវកម្ម ឬហាង ដែលចង់ក្លាយជាដៃគូពាណិជកម្មជាមួយនឹង Mora ពួកគាត់អាចធ្វើការទំនាក់ទំនងតាមលេខទូរសព្ទ័ ០៩៦ ៤៥៤ ១៨២១ ឬអ៊ីមែល អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ . ៕

ដកស្រង់ពី៖Fresh New