បណ្តាញសង្គម

Toyota Hilux ចាប់ពីស៊េរីឆ្នាំ​២០២៤ទៅ នឹង​បំពាក់​បច្ចេកវិទ្យាមួយ ជួយកាត់បន្ថយការស៊ីប្រេង ១០%

ក្រុមហ៊ុន Toyota ប្រចាំប្រទេសអូស្ត្រាលី បានប្រកាសថា ខ្លួននឹងបំពាក់បច្ចេកវិទ្យា Mild-hybrid 48 Volt នៅលើរថយន្តភីកអាប់ Toyota Hilux ចាប់ពីស៊េរីឆ្នាំ២០២៤ទៅ។

ភីកអាប់ Hilux ជំនាន់ក្រោយ នឹងត្រូវបំពាក់ម៉ូទ័រអគ្គិសនីតូចមួយ និងអាគុយ 48 Volt ជាមួយនឹងម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨លីត្រ ដែលនឹងជួយឱ្យរថយន្តសន្សំសំចៃពីការប្រើប្រាស់ប្រេង ១០% ឯណោះ។

ក្រៅពីការកាត់បន្ថយការស៊ីប្រេង គឺបច្ចេកវិទ្យានេះក៏ជួយជំរុញដល់ការបើកបរផងដែរ ពោលគឺបង្កើននូវមុខងារ Stop/Start System និងអាចកាត់បន្ថយសំឡេងរំខាន និងញ័រ ជាដើម។ យ៉ាងណាមិញ បច្ចេកវិទ្យា 48V Mild-hybrid នឹងត្រូវបំពាក់លើ option 4x4 SR5 និង Rouge Double Cab ដែលលក់នៅក្នុងប្រទេសអូស្ត្រាលី៕

ដកស្រង់ពី៖Sabay