បណ្តាញសង្គម

ភរិយាចូលពេទ្យ វះកាត់ ព្រហ្ម មាញ បានត្រឹមជូនពរ ហើយទ្រាំរហូតដល់បំពេញភារកិច្ចចប់ទើបបានទៅជួប

ភរិយាដើមរបស់តារាចម្រៀងអាយ៉ៃ ព្រហ្ម ម៉ាញ ដែលកំពុងរស់នៅជាមួយកូនៗចំនួនបីនាក់ លើទឹកដីសហរដ្ឋអាមេរិក បានចូលសម្រាកពេទ្យ ដើម្បីវះកាត់ជំងឺភ្នែក ដែលមានអាការស្រវ៉ាំងដោយសារឡើងបាយជាយូរមកហើយនោះ។

នេះបើតាមលោក ព្រហ្ម ម៉ាញ ប្រាប់Sabay នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។ តារាជើងចាស់ផ្នែកចម្រៀងអាយ៉ៃ ព្រហ្ម ម៉ាញ ដែលបច្ចុប្បន្នលោកកំពុងរស់នៅ និងធ្វើការនៅស្រុកខ្មែរ និយាយថា រូបលោកពិតមានការអាណិត និងសោកស្ដាយពេលដឹងថា ភរិយារបស់លោកឈ្មោះ គង់ សុចិន្ដា អាយុ ៦៩ឆ្នាំ ត្រូវចូលពេទ្យ ដើម្បីវះកាត់ជំងឺភ្នែក។

ប៉ុន្ដែលោកបង្ហើបថា ក្នុងកាលៈទេសៈនេះ លោកមិនសូវព្រួយបារម្ភពេកទេ ដោយសារតែនៅទីនោះមានកូនៗនៅចាំមើលថែរ។ ព្រហ្ម ម៉ាញ៖ “ខ្ញុំជូនពរឲ្យគាត់ឆាប់ជាសះស្បើយ…តែកូនៗគេនៅមើលម្ដាយគេហ្នឹងហើយ ហើយខ្ញុំនេះនៅជាប់ការងារមិនអាចទៅបានទេ ចាំរហូតដល់ឃោសនាបោះឆ្នោតហើយបានខ្ញុំទៅ”។ ព្រហ្ម ម៉ាញ៖ “ខ្ញុំជូនពរឲ្យគាត់ឆាប់ជាសះស្បើយ…តែកូនៗគេនៅមើលម្ដាយគេហ្នឹងហើយ ហើយខ្ញុំនេះនៅជាប់ការងារមិនអាចទៅបានទេ ចាំរហូតដល់ឃោសនាបោះឆ្នោតហើយបានខ្ញុំទៅ”។

កាលពីធ្លាក់ខ្លួនឈឺធ្ងន់ ដោយសារជំងឺលើសឈាម ឬឡើងសម្ពាធឈាម លោក ព្រហ្ម ម៉ាញ ក៏ធ្លាប់ភរិយា និងកូនៗ នាំយកទៅព្យាបាលបន្ដនៅសហរដ្ឋអាមេរិកដែរ ប៉ុន្ដែក្រោយពីបានធូរស្បើយ រូបលោកក៏វិលមកកម្ពុជាវិញ ដើម្បីបំពេញការងាររាជការ និងសម្ដែងសិល្បៈជាហូរហែនៅកម្ពុជា៕

ដកស្រង់ពី៖ Sabay