បណ្តាញសង្គម

នាយករដ្ឋមន្ត្រីបង់ក្លាដេស ប្រកាសបិទជាបណ្តោះអាសន្ន នូវកម្មវិធី WhatsApp និង Viber

(បង់ក្លាដេស)៖ នាយករដ្ឋមន្ត្រី ប្រទេសបង់ក្លាដេស លោកស្រី Sheikh Hasina នៅថ្ងៃពុធនេះ បានប្រកាសថា សេវាកម្មផ្ញើសារ និងទំនាក់ទំនងតាម អ៊ីនធើណេត ក៏មានប្រជាប្រិយភាពនៃកម្មវិធី WhatsApp និង Viber នឹងត្រូវបាន បិទជាបណ្តោះអាសន្ន ដើម្បីចាប់ក្រុមឧទ្ទាម និងដើម្បីការពារ សកម្មភាព ភេរវកម្ម នៅក្នុងប្រទេស របស់ខ្លួន នេះបើតាមព័ត៌មាន The DailyStar ចេញផ្សាយឲ្យដឹងនៅយប់ថ្ងៃទី១១ ខែវិច្ចិកា ឆ្នាំ២០១៥នេះ។

 លោកស្រី នាយករដ្ឋមន្ត្រីបន្តថា ក្រុមឧក្រិដ្ឋជន បាននឹងកំពុង ប្រើប្រាស់ កម្មវិធីដូចជា WhatsApp និង Viber ដើម្បីប្រព្រឹត្ត បទឧក្រិដ្ឋ ដូច្នេះរដ្ឋាភិបាល បានរៀបចំ គម្រោងបញ្ឈប់នូវ ប្រតិបត្តិការ នៃកម្មវិធី ទាំងនេះ ដើម្បីធ្វើការ ចាប់ខ្លួនឧក្រិដ្ឋជន។ ប៉ុន្តែទោះបី ជាយ៉ាងណាក្តី លោក Hasina មិនបានបញ្ជាក់ថា នៅពេលណា ដែលរដ្ឋាភិបាល នឹងបិទនូវកម្មវិធីទំនាក់ទំនង សង្គមនេះនោះទេ៕

ដកស្រង់ពី ៖ Fresh News