បណ្តាញសង្គម

iPhone ស៊េរីដំបូងបង្អស់ចេញឆ្នាំ ២០០៧ ត្រូវបានដាក់លក់ដេញថ្លៃក្នុងតម្លៃដល់ខ្ទង់ ១សែនដុល្លារ

ទូរស័ព្ទ iPhone ម៉ូដែលដំបូងបង្អស់ចេញឆ្នាំ ២០០៧ ដែលមានអង្គផ្ទុកទិន្នន័យទំហំ 4GB ត្រូវបានគេដាក់លក់ដេញថ្លៃ។ iPhone ស៊េរីដំបូងបង្អស់ដែល Apple បានប្រកាសចេញកាលពីឆ្នាំ ២០០៧ មានអង្គផ្ទុកទិន្នន័យទំហំ 4GB ជាម៉ូដែលមួយដែលកម្ររកបាននៅពេលបច្ចុប្បន្ន។

ការដាក់លក់ដេញថ្លៃ សម្រាប់ទូរស័ព្ទ iPhone ស៊េរីដំបូងនេះ ត្រូវបានគេរំពឹងថាតម្លៃរបស់វាមានអ្នកហ៊ានដេញថ្លៃយករហូតដល់ខ្ទង់ ១សែនដុល្លារអាមេរិកឯណោះ។ ចំពោះអ្នកដែលបានដាក់លក់ដេញថ្លៃទូរស័ព្ទ iPhone ស៊េរីដំបូងបំផុតនេះ ត្រូវបានគេស្គាល់ថាជាបុគ្គលិកមួយរូបនៅក្នុងក្រុមវិស្វកររបស់ Apple ជំនាន់ដែលក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមួយនេះបានប្រកាសចេញ iPhone ដំបូងបង្អស់របស់ពួកគេ៕

ដកស្រង់ពី៖Sabay