បណ្តាញសង្គម

ឡានលក់ដាច់បំផុត​នៅអាស៊ាន​ឆ្នាំ​២០២៣នេះ គឺជាភីកអាប់របស់ Toyota និង Isuzu

គិតត្រឹមខែមេសា ឆ្នាំ២០២៣ ប្រភេទរថយន្តដែលលក់ដាច់ជាងគេបំផុតនៅតំបន់អាស៊ាន គឺនាំមុខដោយរថយន្តភីកអាប់តែម្តង នោះគឺ Toyota Hilux និង Isuzu D-Max។

យោងតាមតារាងចំនួនលក់រថយន្តនៅតំបន់អាស៊ានចេញផ្សាយដោយវេបសាយ Seasia News គិតពីខែមករា ដល់ខែមេសា ឆ្នាំ២០២៣ បង្ហាញថា Toyota Hilux លក់បានចំនួន ៦៤ ២២៨គ្រឿង, Isuzu D-Max លក់បាន ៥៩ ៦៦៤គ្រឿង និងចំណាត់ថ្នាក់ទីបី បានទៅលើ Mitsubishi Xpander លក់បានចំនួន ៣៤ ៧៩៧គ្រឿង។ ដោយឡែក Ford Ranger ក៏ស្ថិតក្នុង Top10 ផងដែរ ពោលគឺស្ថិតនៅលេខ៦ លក់បានចំនួន ២៤ ២៣៦គ្រឿង។

 

សូមមើលតារាងបន្ថែមខាងក្រោម៖

 

យ៉ាងណាមិញ ទោះបីជា Toyota Hilux បន្តការនាំមុខគេក៏ដោយ ប៉ុន្តែចំនួនលក់នេះ គឺបានធ្លាក់ចុះ ៧,២% ហើយសម្រាប់ Isuzu D-Max ក៏ដូចគ្នាដែរ គឺធ្លាក់ចុះ ៨%។ ប៉ុន្តែ Mitsubishi Xpander គឺមានការលក់កើនឡើងដល់ ១៣,៣% និង Ford Ranger លក់កើនឡើងខ្ពស់ដល់ ២៤%៕

ដកស្រង់ពី៖Sabay