បណ្តាញសង្គម

អតីតនាដការី នៃរបាំព្រះរាជទ្រព្យ លោកជំទាវ ម៉ិញ កុសនី ទទួលមរណៈភាពហើយ

ជាដំណឹងដ៏តក់ស្លុតមួយនៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ នេះ ដោយអតីតនាដការី របាំព្រះរាជទ្រព្យ និងជារដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលោកជំទាវ ម៉ិញ កុសនី ត្រូវបានគ្រួសារ ព្រមទាំងអ្នកសិល្បៈថ្លែងសារចូលរួមរំលែកទុក្ខ។

លោកជំទាវ ម៉ិញ កុសនី បានទទួលមរណៈភាពនៅវេលាម៉ោង ៤ និង ៥០នាទី ទាបភ្លឺថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ដោយរោគាពាធ។ សពលោកជំទាវត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានលោកជំទាវផ្ទាល់ ស្ថិតនៅ បុរីប៉េងហួតបឹងស្នោរ ផ្ទះលេខ43 ផ្លូវD06 គម្រោង Eco Delta។ បន្ទាប់ពីទទួលបានដំណឹងដ៏សោកសៅនេះភ្លាម គេឃើញសាច់ញាតិ និងសិល្បករ-សិល្បការិនីមួយចំនួន បានបញ្ចេញសាររំលែកទុក្ខគ្រួសារ នៃសព ហើយក៏បានលើកពីគុណសម្បត្ដិរបស់លោកជំទាវកាលនៅមានជីវិតដែរ។

លោកជំទាវ ត្រូវបានគេកោតសរសើរថាជាមន្ដ្រីល្អ នៃក្រសួងវប្បធម៌មួយរូប ហើយក៏មានជំនាញច្បាស់លាស់ខាងរបាំព្រះរាជទ្រព្យ និងធ្លាប់សម្ដែងថ្វាយសម្ដេចយាយជាយូរមកហើយ៕

ដកស្រង់់ពី៖ Sabay