បណ្តាញសង្គម

មិនទាន់កំណត់ថ្ងៃចូលរោងការ តែគូស្នេហ៍តារាលើទ្រនំរស្មីហង្សមាសមួយគូនេះ កាន់តែផ្អែមល្ហែម

មិនទាន់កំណត់ពេលចូលរោងការនៅឡើយ ប៉ុន្ដែគិតត្រឹមខែកក្កដា ឆ្នាំ២០២៣ នេះ តារាចម្រៀងប្រុស សយ រតនៈ និងប៉ាច គីមមួយ បានក្លាយជាគូដណ្ដឹងនឹងគ្នារយៈពេលមួយឆ្នាំហើយ។

ក្នុងឱកាសរំលឹកខួបភ្ជាប់ពាក្យរយៈពេលមួយឆ្នាំ អ្នកទាំងពីរបានសច្ចាសាកសង និងប្រើពាក្យកាន់តែផ្អែមល្ហែម។ សម្រាប់លោក សយ រតនៈ ថាការស្គាល់គ្នា និងបានចាប់ដៃគ្នាកាន់តែយូរ មិនបានធ្វើឲ្យអ្នកទាំងពីរធុញទ្រាន់មុខគ្នានោះទេ ផ្ទុះទៅវិញពួកគេកាន់តែបាត់មុខគ្នាលែងបាន។ លោកថា រយៈពេលមួយឆ្នាំពេញបានក្លាយជាគូដណ្ដឹង ហើយក៏ច្រើនឆ្នាំដែរដែលបានស្គាល់គ្នា ដោយគិតមកដល់ពេលនេះអ្នកទាំងពីរកាន់តែយល់ចិត្ដគ្នា ស្រឡាញ់គ្នាជាងមុន និងមានចិត្ដធ្ងន់រៀងៗខ្លួន។

រូបថតបង្ហាញពីសកម្មភាពក្នុងពិធីរំលឹកថ្ងៃភ្ជាប់ពាក្យតែមួយ ភាគីខាងស្រី គឺតារាចម្រៀង ប៉ាច គីមមួយ ក៏បានពោលពាក្យផ្អែមល្ហែមអមជាមួយរូបថតទាំងនោះដែរ។ ប៉ាច គីមមួយ បួងសួងថា៖ “សូមឲ្យម៉ោងណាក៏ជាម៉ោងដែលមានក្តីសុខ ថ្ងៃណាក៏ជាថ្ងៃដែលមានក្តីសុខ ឆ្នាំណាក៏ជាឆ្នាំដែលមានក្តីសុខ”៕

ដកស្រង់ពី៖ Sabay