បណ្តាញសង្គម

កំពូល​រថយន្ត​តូច​តែ​មាន​ផា​សុខ​ភាព ​និង​ស៊ី​សាំង​តិច​

ថ្វីត្បិតតែមានទំហំ មិនសូវធំ រថយន្តខ្លះក៏ផ្ដល់ ផាសុខភាពខ្ពស់ក្នុង ការបើកបរ ហើយអ្វីដែលរថយន្តធុន ធំពិបាកធ្វើដូចនោះ គឺស៊ីសាំងតិច មិនថារត់លើ ផ្លូវក្នុងក្រុង ដូចរថយន្ត ខាងក្រោមនេះ៖

 2016 Chevrolet Cruze Limited


Chevrolet Cruze Limited មានបំពាក់នូវ បច្ចេកវិទ្យា ECOTEC 1.4L I-4 ប្រើម៉ាស៊ីនកម្លាំង 138សេះ  ប្រអប់លេខដៃ 6 វគ្គ ជាមួយប្រព័ន្ធហ្រ្វាំង (ABS), កង់អាលុយមីញ៉ូម 17 អ៊ីញ, ប្រព័ន្ធត្រួត ពិនិត្យពេលបើកបរ, និងមានប្រព័ន្ធទប់លំនឹង។ ហើយរថយន្តនេះ ស៊ីសាំងត្រឹមតែ ៣លីត្រប៉ុណ្ណោះ ក្នុង៤០គីឡូម៉ែត្រ (ផ្លូវក្នុងក្រុង)។

 2015 Toyota Prius c


លក្ខណៈស្តង់ដារ នៃរថយន្ត Toyota Prius គឺរួមមាន ម៉ាស៊ីនទំហំ 1.5L កម្លាំង 73សេះ ប្រើប្រអប់លេខអូតូ ប្រភេទ CVT ហើយមាន ប្រព័ន្ធហ្រ្វាំង (ABS), ពោងសុវត្ថិភាព,  ម៉ាស៊ីនត្រជាក់ដើរដោយស្វ័យប្រវត្តិ, កង់ដែកថែប 15 អ៊ីញ,  ប្រព័ន្ធទប់លំនឹង ស្វ័យប្រវត្តិ។ ហើយរថយន្តនេះស៊ីសាំង ត្រឹមតែជាង៣លីត្រ ប៉ុណ្ណោះក្នុង៨០គីឡូម៉ែត្រ (ផ្លូវក្នុងក្រុង)។

Mercedes-Benz B-Class Electric Drive


 

Mercedes-Benz B-Class Electric Drive  មានម៉ាស៊ីនកម្លាំង 177សេះ  ប្រើប្រអប់លេខអូតូ, ប្រព័ន្ធហ្រ្វាំង (ABS), ម៉ាស៊ីនត្រជាក់ប្រភេទ THERMATIC, កង់អាលុយមីញ៉ូម 17 អ៊ីញ, ប្រព័ន្ធត្រួតពិនិត្យ ពេលបើកបរ។ ហើយរថយន្តនេះ ស៊ីសាំងត្រឹមតែ ៣លីត្រប៉ុណ្ណោះ ក្នុង ចម្ងាយផ្លូវ ១៣៦គីឡូម៉ែត្រ (ផ្លូវក្នុងក្រុង)។

 Chevrolet Spark EV


លក្ខណៈស្តង់ដារ រថយន្ត Chevrolet Spark EV រួមមានម៉ាស៊ីនកម្លាំង 130សេះ ទំហំ 1L ប្រើប្រអប់លេខអូតូ, ប្រព័ន្ធហ្រ្វាំង (ABS), ម៉ាស៊ីនត្រជាក់ ដោយស្វ័យប្រវត្តិ, កង់អាលុយមីញ៉ូម 15អ៊ីញ, និងមានប្រព័ន្ធទប់លំនឹង ពេលបើកបរ។ ហើយរថយន្តនេះ ស៊ីសាំងត្រឹមតែ៣លីត្រ ប៉ុណ្ណោះក្នុងចម្ងាយ ផ្លូវ២០០គីឡូម៉ែត្រ (ផ្លូវក្នុងក្រុង)។

 2015 BMW i3


រថយន្ត BMW i3 មានបំពាក់នូវ ម៉ាស៊ីនកម្លាំង 170សេះ ដែលមានប្រអប់លេខអូតូ, ប្រព័ន្ធហ្រ្វាំង (ABS), ម៉ាស៊ីនត្រជាក់ ដោយស្វ័យប្រវត្តិ, កង់អាលុយមីញ៉ូម 19 អ៊ីញ, មានប្រព័ន្ធត្រួតពិនិត្យពេលបើកបរ។ ហើយរថយន្តនេះ ស៊ីសាំងត្រឹមតែ ៣លីត្រប៉ុណ្ណោះ ក្នុងចម្ងាយផ្លូវ ២២០គីឡូម៉ែត្រ (ផ្លូវក្នុងក្រុង)។

ដកស្រង់ពី៖ Sabay