បណ្តាញសង្គម

ខាត់ សុឃីម ត្រៀមបើកដំណើរការមុខរបរទី៤ បន្ថែមលើអាជីពសិល្បៈ

តារាពហុជំនាញ ខាត់ សុឃីម ទើបបង្ហាញទីតាំងរកស៊ីថ្មីមួយទៀត ហើយអំពាវនាឲ្យមិត្ដសិល្បៈ ព្រមទាំងអ្នកគាំទ្រកុំភ្លេចជួយគាំទ្រផង។

ក្នុងពេលរៀបចំទីតាំងថ្មី ដើម្បីរកស៊ីនេះ អ្នកនាងក៏បានបង្ហាញមុខរបរចំនួន ៣ផ្សេងទៀតដែលកំពុងដំណើរការសព្វថ្ងៃ។ តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ខាត់ សុឃីម បញ្ជាក់ថា បច្ចុប្បន្នខ្លួនមានមុខរបរចំនួន ៣ហើយ គឺតន្ដ្រីសម័យ-បុរាណ ខាត់ សុឃីម ក្រុមហ៊ុនលក់ផលិតផលថែសម្រស់ Mochy និងដីឡូត៍ ខាត់ សុឃីម។

រីឯមុខរបរទី៤ នេះមិនទាន់ត្រូវបានអ្នកនាង ឬស្វាមីនាងទម្លាយចេញនៅឡើយទេ ដោយគ្រាន់តែបញ្ជាក់ថានឹងបើកដំណើរការក្នុងពេលឆាប់ៗ។ ទាក់ទងនឹងការបង្កើតមុខរបររកស៊ីថ្មីនេះ តារាចម្រៀង ខាត់ សុឃីម ធ្លាប់បង្ហើបថា ទីតាំងបង្កើតមុខរបរថ្មីនេះ មានទីតាំងនៅស្រុកឧដុង្គ ដោយចំណាយទុនខ្ទង់ម៉ឺនដុល្លារ ប៉ុន្ដែអ្នកនាងមិនទាន់ចង់ប្រកាសជាសាធារណៈ ដោយចង់ឲ្យគ្រប់គ្នាភ្ញាក់ផ្អើលនៅថ្ងៃបើកសម្ពោធដំណើរការតែម្ដង៕

ដកស្រង់ពី៖Sabay