បណ្តាញសង្គម

អ្នកជំនាញបច្ចេកទេស ក្នុងការរៀបចំប្រព័ន្ធ Social Media បានចែករំលែក ពីក្បួនបោកបញ្ចោតរបស់ពួក Hacker នៅលើបណ្តាញសង្គម

ក្រោយឃើញមានការលួចគណនីនៅលើ Social Media ច្រើនឡើងៗក្នុងពេលបច្ចុប្បន្ននេះ ហើយករណីលួចខ្លះបានធ្វើឱ្យម្ចាស់គណនីបាត់បង់ទ្រព្យសម្បត្តិដល់រាប់ម៉ឺនដុល្លារ និងខូចកេរ្តិ័ឈ្មោះផងដែរនោះ លោក ទួង យីន អ្នកជំនាញបច្ចេកទេស ក្នុងការរៀបចំប្រព័ន្ធ Social Media បានចែករំលែក ពីក្បួនបោកបញ្ចោតរបស់ពួក Hacker នៅលើបណ្តាញសង្គម។

លោក ទួង យីន បានលើកឡើងថា៖ « ជាទូទៅនៅលើបណ្តាញសង្គម ជាពិសេស ហ្វេសប៊ុក នៅសុខៗគេមិនអាចលួចគណនី ឬផេក របស់យើងបានដោយស្រួលៗនោះទេ លុះត្រាតែយើងចាញ់ល្បិចកលគេ ដូចជាការ ចុចនៅលើលីង ផ្តេសផ្តាស ឬ Install កម្មវិធីណាមួយ ដែលគ្មានប្រវិត្តច្បាស់លាស់ ចូលទៅក្នុង Computer »។

លោកបានបន្តថា៖ «ថ្មីៗនេះពួក Hacker បង្កើតផេកបន្លំខ្លួនជាក្រុមការងារ ហ្វេសប៊ុក ដោយ Mention ឈ្មោះផេកជាច្រើន ថាខុសគោលការណ៍របស់ហ្វេសប៊ុក ដោយទាមទារអោយចុចលីងដែលគេបានដាក់ ក្នុងករណីនេះបើបងប្អូនចុចទៅលើលីងនោះហើយបំពេញព័ត៌មានចូល គេអាចលួច គណនី និងផេកបានផងដែរ »។

គួរបញ្ជាក់ផងដែរថា ជាមួយនឹងបទពិសោធន៍រៀបចំប្រព័ន្ធ Social Media ថ្មីៗនេះ លោក ទួង យីន បានជួយស្នើសុំ Blue Verified នៅលើ Social Media ដូចជា Facebook page, Instagram និង TikTok ជូន Influencers សិល្បៈករ និង កីឡាករបាល់ទាត់ ជាច្រើនអ្នកគួរអោយកត់សម្គាល់ផងដែរ៕

ដកស្រង់ពី៖Sabay