បណ្តាញសង្គម

កម្មវិធី Threads មានអ្នកចុះឈ្មោះប្រើប្រាស់រហូតដល់ទៅ ១០០លានគណនី ត្រឹមរយៈពេល ៥ ថ្ងៃ

កម្មវិធីបណ្តាញសង្គមថ្មីរបស់ Meta គឺកម្មវិធី Threads មានអ្នកចុះឈ្មោះប្រើប្រាស់រហូតដល់ទៅ ១០០លានគណនីហើយ នៅពេលបច្ចុប្បន្ននេះ។ Threads មានអ្នកចុះឈ្មោះប្រើប្រាស់នៅក្នុងរយៈពេល ២ម៉ោងដំបូងប្រមាណ ២លានគណនី បន្ទាប់មកទៀតហក់ឡើងដល់ ៥លាន ១០លាន ៣០លាន និង ៧០លានគណនី។

នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg បាននិយាយថា “ចំនួនអ្នកចុះឈ្មោះប្រើប្រាស់មានចំនួនច្រើនលើសលប់ ពោលគឺខ្ពស់ជាងអ្វីដែលយើងរំពឹងទុកទៅទៀត បើទោះជាយើងមិនទាន់បានធ្វើទីផ្សារប្រម៉ូតកម្មវិធីថ្មីនេះ ក៏ដោយ”។

លោក Mark Zuckerberg បានបង្ហោះនៅលើគណនី Threads ផ្លូវការរបស់លោកថា កម្មវិធី Threads នាពេលនេះមានអ្នកចុះឈ្មោះប្រើប្រាស់ ១០០លាននាក់ហើយ គិតចាប់តាំងពី App នេះដាក់ឱ្យទាញយកមក គឺមានរយៈពេល ៥ថ្ងៃគត់។ គេសង្កេតឃើញថា អ្នកប្រើកម្មវិធីថ្មីរបស់ Meta មិនត្រឹមតែចុះឈ្មោះប្រើប្រាស់់ប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏បានធ្វើការបង្ហោះរូបភាព និង សារជាអក្សរ សរុបប្រមាណ ៩៥លានផុស និង ចំនួន likes និង shared សរុប ១៩០លាន៕

ដកស្រង់ពី៖Sabay