បណ្តាញសង្គម

ចិនគ្រោងដាក់ចេញច្បាប់ថ្មីរឹតបន្តឹងទៅលើ AI

(បរទេស)៖ ប្រទេសចិនគ្រោងដាក់បង្កើតច្បាប់ថ្មីរឹតបន្តឹងទៅលើបញ្ញាសិប្បនិម្មិត្ត AI ដែលនឹងបង្ខំឱ្យក្រុមហ៊ុននានាត្រូវតែទទួលបានអាជ្ញាប័ណ្ណជាមុនសិនមុននឹងដាក់ដំណើរការ AI នោះ។

ពោលគឺច្បាប់ថ្មីនេះនឹងតម្រូវទៅលើ AI គ្រប់ជំនាន់តែម្តង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។ ប្រភពពី Financial Times បាននិយាយនៅព្រឹកថ្ងៃអង្គារសប្តាហ៍នេះថា ច្បាប់ថ្មីដែលរដ្ឋាភិបាលចិនមានបំណងបង្កើតនេះនឹងរឹតបន្តឹងខ្លាំងទៅលើក្រុមហ៊ុនដែលអភិវឌ្ឍន៍ AI ដែលវាជាការដាក់ចេញនូវបទប្បញ្ញត្តិដំបូងបំផុត និងលម្អិតបំផុតរបស់ពិភពលោកដែលគ្រប់គ្រងការស៊ើបការណ៍ AI។

ក្នុងប្បញ្ញត្តិថ្មីនោះនឹងរាប់បញ្ចូលយ៉ាងលម្អិតចាប់តាំងពីដំណើរការចាប់ផ្តើមផលិត AI ដំបូងរហូតដល់បញ្ចប់ និងរាប់បញ្ចូលទាំងវិធានការគ្រប់គ្រងក្បួនដោះស្រាយ ការណែនាំ ដែលជាទម្រង់ AI រួមទាំងការដាក់ពង្រាយនៅលើអ៊ីនធឺណិត ក៏ដូចជាច្បាប់ថ្មីសម្រាប់ការបង្កើតរូបភាព និងរបៀបដែល ChatGPT ដំណើរការក្នុងទម្រង់ជា Chatbots។ លើសពីនេះទៅទៀត ពាក់ព័ន្ធនឹងក្របខណ្ឌអភិបាលកិច្ច AI ក្នុងប្រទេសចិននឹងតម្រូវឱ្យរៀបចំឡើងវិញទាំងអស់ចាប់តាំងពីរបៀបដែលបច្ចេកវិទ្យាត្រូវបង្កើត និងដាក់ពង្រាយនៅក្នុងប្រទេសចិន និងអន្តរជាតិ។

យ៉ាងណាជុំវិញគោលបំណងបង្កើតប្បញ្ញត្តិថ្មីរបស់ចិនត្រូវបានគេលើកឡើងថា វាមិនត្រឹមតែជះឥទ្ធិពលខ្លាំងលើការផលិត និងដាក់ដំណើរការ AI ក្នុងប្រទេសចិននោះទេ ហើយវាក៏អាចនឹងប៉ះពាល់ដល់កាស្រាវជ្រាវ និងបង្កើត AI ពីក្រុមហ៊ុនលោកខាងលិចផងដែរ។ ពោលគឺ មិនអាចដាក់ដំណើរការបានក្នុងប្រទេសចិន ប្រសិនបើគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវស្របតាមច្បាប់កំណត់៕

ដកស្រង់ពី៖Fresh New