បណ្តាញសង្គម

ក្រោយបបួលមេ Facebook វាស់អាវុធសំងាត់ ពេលនេះ Elon Musk ប្រកាសចេញកម្មវិធី AI ថ្មីមួយ!

ថៅកែក្រុមហ៊ុន Tesla លោក Elon Musk បានប្រកាសពីការបង្កើតកម្មវិធី AI ថ្មីមួយដែលមានឈ្មោះថា xAI ។ ក្រុមហ៊ុន AI ថ្មីនេះត្រូវបាន Elon Musk ដាក់ឈ្មោះថា xAI ហើយបានយក វិស្វករជាច្រើននាក់ ដែលធ្លាប់បានធ្វើការនៅក្រុមហ៊ុនធំៗដូចជា OpenAI និង Google។

លោក Musk ធ្លាប់បាននិយាយកាលពីពេលមុនថាលោកជឿថាការអភិវឌ្ឍន៍នៅក្នុង AI គួរតែត្រូវបានផ្អាក ហើយវិស័យនេះអាចផលអវិជ្ជមានច្រើនឆ្នាំទៅមុខទៀត។ Elon Musk បាននិយាយថាការចាប់ផ្តើមបង្កើតកម្មវិធី AI ថ្មីនេះ គឺដើម្បី យល់ពីការពិតរបស់ពិភពលោក។ គេនៅមិនច្បាស់ទេថាក្រុមហ៊ុន AI នេះបានវិនិយោគដើមទុនប៉ុន្មានលានដុល្លារ ហើយគោលបំណងជាក់លាក់ជាអ្វី ឬប្រភេទ AI បែបណា ដែលក្រុមហ៊ុនចង់ផ្តោតលើនោះទេ។ គេហទំព័រផ្លូវការរបស់ក្រុមហ៊ុននិយាយថា គោលដៅនៃ xAI គឺដើម្បី "យល់ពីធម្មជាតិពិតនៃសកលលោក"។

ក្រុមហ៊ុនថ្មីនេះនឹងរៀបចំការជជែកតាម Twitter Spaces នៅថ្ងៃសុក្រ ដែលអាចបង្ហាញព័ត៌មានលម្អិតបន្ថែមអំពីគោលបំណងរបស់ខ្លួន។ Elon Musk គឺជាអ្នកគាំទ្រដើមរបស់ OpenAI ដែលបានបន្តបង្កើតគំរូភាសាធំដ៏ពេញនិយម ChatGPT និងបានក្លាយជាការពេញនិយមសម្រាប់ការប្រើប្រាស់ដូចជាការជួយសិស្សក្នុងការសរសេរកិច្ចការផ្ទះជាដើម។ ទោះជាយ៉ាងណាក៏ដោយ ទំនាក់ទំនងរបស់មហាសេដ្ឋីរូបនេះ ជាមួយក្រុមហ៊ុន OpenAI បានរកាំរកូសជាមួយគ្នាផងដែរ៕

ដកស្រង់ពី៖Sabay