បណ្តាញសង្គម

ឡូយបាត់ សម្ដេច មាន App ផ្ទាល់ខ្លួន មានទម្រង់​ស្រដៀង Facebook

បន្ទាប់ប្រកាសឈប់ប្រើបណ្ដាញសង្គមទម្រង់ Facebook ឥឡូវនេះ សម្ដេចតេជោ ហ៊ុន សែន មានទម្រង់បណ្ដាញសង្គមផ្ទាល់ខ្លួន ដែលមានច្របាច់បញ្ចូលគ្នានូវទូរទស្សន៍ អនឡាន និងទម្រង់បន្ថែមមួយចំនួនទៀត ស្រដៀងនឹង Facebook, Tiktok ជាដើម។

ទម្រង់បណ្ដាញសង្គមរបស់សម្ដេចតេជោ នេះមានឈ្មោះថា Happy Watch99- Angkor Social Mediaទូរទស្សន៍តេជោ SPM HD TV ដែលគិតត្រឹមថ្ងៃនេះ កំពុងស្ថិតក្នុងដំណើរការផ្សាយសាកល្បង។ តាមការជូនដំណឹង នេះ គឺ App ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានបង្កើតឡើងដើម្បីផ្តល់ព័ត៌មានឆាប់រហ័សតាមរយៈ ”ទូរទស្សន៍តេជោ SPM-HD TV”។

ក្រៅពីការទស្សនាទូរទស្សន៍តេជោ (HD TV), Happy Watch កំពុងរៀបចំបន្ថែមនូវទម្រង់មួយចំនួនដែលបងប្អូនប្រជាពលរដ្ឋជាពិសេសយុវវ័យកំពុងនិយមប្រើស្រដៀងនឹង facebook, Titk Tok, Youtube, Live ដែលនឹងបន្តដាក់អោយប្រើប្រាស់ជាបន្តបន្ទាប់។ Happy Watch បង្កើត និងគ្រប់គ្រងដោយខ្មែរ និងដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប។

Happy Watch99 នឹងជួយឲ្យបងប្អូន ទទួលបានព័ត៌មានសម្តេចតេជោបានរហ័សជាវីដេអូ (HD TV) ដែលមានសម្លេង ពណ៍ និងរូបភាពភ្លឺច្បាស់ល្អ និងពីស្ថានីយ៍ទូរទស្សន៍ជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជាដែលយើងអាចទស្សនាបាននៅគ្រប់ទីកន្លែងគ្រាន់តែភ្ជាប់អ៊ិនធឺណិត (internet)។ Download “Happy Watch99” ជាមួយ QR Code នេះ *ក្រោយពីបាន Download ហើយគឺចុចលើ “Live TV” នៅជួរក្រោម ដើម្បីទស្សនាទូរទស្សន៍ SPM HD TV និងប៉ុស្ត TV ជាច្រើនទៀត។

ដកស្រង់ពី៖Sabay