បណ្តាញសង្គម

ចាប់ពីខែក្រោយ យកឡានទៅសាកភ្លើង​របស់​ក្រសួង គិតតម្លៃ ១៦០០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង

ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣តទៅ រាល់ការប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ដែលស្ថិតក្រោមការគ្រប់គ្រង និងផ្តល់សេវារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងត្រូវគិតតម្លៃ ១៦០០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង។

សូមជម្រាបថា ឆ្នាំ២០២២ គឺជាឆ្នាំនៃការបើកទំព័រនៃការជំរុញការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា។ ជាមួយគ្នានោះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកឱ្យដំណើរការប្រើប្រាស់ស្ថានីយ៍បញ្ចូលថាមពលអគ្គិសនីជាបន្តបន្ទាប់ ដោយបានដំឡើងនៅទីស្តីការក្រសួង នៅក្រុងព្រះសីហនុ សៀមរាប និងបាត់ដំបង ព្រមទាំងស្ថានីយប្រេងឥន្ធនៈ និងផ្សារទំនើបមួយចំនួន។

បើតាមការលើកឡើងរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ឱ្យដឹងកាលពីខែកុម្ភៈកន្លងទៅថា ក្រសួងបានចុះបញ្ជីរថយន្តអគ្គិសនីបានជាង ៧០០គ្រឿងហើយ ដែលមានការកើនឡើងយ៉ាងខ្លាំង ដោយសារតែការយល់ដឹងពីអត្ថប្រយោជន៍ដូចជា ការបន្ធូរបន្ថយពន្ធ និងការចំណាយតិចជាងរថយន្តសាំងជាដើម៕



ដកស្រង់ពី៖Sabay