បណ្តាញសង្គម

សម្តេចតេជោ ទម្លាយអាថ៌កំបាំង ថា ម៉ៅ ហាជីជា IDOL

ភ្នំពេញ ៖ ក្រោយពី ម៉ៅ ហាជី ដែលមិន បានលើកពាន Cambodia idol នារដូវកាលទី១ រួចមកនោះ នាយករដ្ឋ  មន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅរសៀល ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ បានថ្លែងឲ្យដឹងថា បេក្ខជនរូបនេះ គឺជា idol របស់សម្តេច ផ្ទាល់តែម្តង ។

ការថ្លែងបញ្ជាក់ របស់សម្តេច នាពេលនេះ ធ្វើឡើង នៅក្នុងឱកាស សម្តេចធ្វើជា អធិបតីភាព ទទួលកីឡាការិនី កែ ឡេង ម្ចាស់មេដាយប៉េតង់ ពិភពលោក នាវិមានសន្តិភាព ដែលមានការ ផ្សាយបន្តផ្ទាល់ តាមបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក សម្តេច ។

សម្តេចបានបញ្ជាក់ថា “ខ្ញុំគាំទ្រ ម៉ៅ ហាជី បេក្ខជនមកពី ខេត្តបាត់ដំបង ប៉ុន្តែជាលទ្ធផល គឺមិនត្រូវចិត្តទៅវិញ ” ។ សូមបញ្ជាក់ថា ការប្រឡងចម្រៀង  Cambodia idol ជាលក្ខណៈពិភពលោក នៅកម្ពុជានា រដូវកាលទី១ បានធ្វើ ឡើងរយៈពេល ៦ខែ ហើយបានបញ្ចប់កាលពី ប៉ុន្មានសប្តាហ៍មុន ហើយថ្ងៃចម្រុះ នៅសល់បេក្ខជន ៣រូប គឺមាន ម៉ៅ ហាជី , សៅ ឧត្តម និងនី រតនា ប៉ុន្តែជាលទ្ធផល បេក្ខជន នី រតនា មកពីខេត្តកំពង់ធំ បានលើកពាន ក្នុងចំណោម ពួកគេទាំង ៣រូប ៕

ដកស្រង់ពី៖ដើមអម្ពិល