បណ្តាញសង្គម

នាឡិកា​តុក្កតា​ស៊ី​ផ្សិត​​ឃើញ​ហើយ​អាច​ជាប់​ចិត្ត តែ​កុំមើល​តម្លៃ​

ក្រុមហ៊ុនផលិត នាឡិកា Ramain Jerome បានធ្វើការបង្ហាញ នាឡិកាតុក្កតាស៊ីផ្សិត Super Mario Bros ជាម៉ូដែលផលិត មានកំណត់មួយប្រភេទ ដែលមានតម្លៃ ខ្ពស់ជាងការស្មាន។

នាឡិកាដ៏ថ្លៃនេះ ត្រូវបានផលិត ឡើងក្នុងគោលបំណង អបអរសាទរខួប ទី៣០ឆ្នាំនៃហ្គេមតុក្កតា ស៊ីផ្សិតដ៏ល្បី របស់ក្រុមហ៊ុនជប៉ុន Nintendo។ តួខ្លួននៃនាឡិកាដៃ នេះត្រូវបានផលិត ដោយប្រើប្រាស់សារធាតុ ទីតាញ៉ូមពណ៌ខ្មៅ ហើយផ្ទៃនាឡិកា មានប្រវែង៤៦ម.ម។ ផ្នែកខាងក្នុងនៃ នាឡិកាត្រូវបានរចនាយ៉ាង ពិសេសដោយរំលេច នូវរូបរាង តួអង្គរួមជាមួយ នឹងរូបផ្សិតដែល ជាតំណាងឲ្យហ្គេម តុក្កតាស៊ីផ្សិតមួយ នេះ។

ជាមួយនឹងរូបរាង ដ៏ស្រស់ស្អាត និងការរចនាដោយ វិចិត្របែបនេះ បានធ្វើឲ្យនាឡិកា មួយគ្រឿងនេះ មានតម្លៃថ្លៃដល់ទៅ ១៨ ៩៥០ដុល្លារឯណោះ៕

ដកស្រង់ពី៖ Sabay