បណ្តាញសង្គម

Mercedes-Maybach S600 ២០១៦ ខាងក្រៅ​សាមញ្ញ​តែ​ជា​រថយន្ត​បាញ់​មិន​ធ្លុះ

កាលពីពេលថ្មីៗ នេះក្រុមហ៊ុន Inkas ដែលជាក្រុមហ៊ុន ទទួលកែច្នៃ រថយន្តធម្មតាទៅជា រថយន្តពាសដែក បានប្រកាសនូវ ផលិតផលថ្មីរបស់ខ្លួន ដែលជារថយន្តពាសដែក Mercedes-Maybach S600 ម៉ូដែលឆ្នាំ២០១៦។

Mercedes-Maybach S600 បំពាក់ម៉ាស៊ីនចំនួន ១២ ទំហំ ៦.០លីត្រ ជាមួយកម្លាំង ៥២៣សេះ។ រូបរាងខាងក្រៅ របស់រថយន្តពិសេស នេះមានលក្ខណៈដូច និង Mercedes-Maybach S600 ធម្មតាដោយមិន ដឹងថាវាមានសមត្ថភាព អាចរារាំងគ្រាប់ កាំភ្លើងនិង គ្រឿងផ្ទុះនានាបាន។ រថយន្តនេះអាច ធន់គ្រាប់ទំហំ 7.62×51 mm របស់ NATO។

មុខងារពិសេស មួយចំនួនទៀត រថយន្តនេះមាន បំពាក់កង់ប្រភេទ run-flat ដែលអាចធ្វើដំណើរ បានទោះជាគ្មាន ខ្យល់ក៏ដោយ, មានមុខងារបញ្ចេញផ្សែង និងពន្លត់អគ្គិភ័យ ដែលមាននៅជុំវិញរថយន្ត។

ចំពោះតម្លៃ Mercedes-Maybach S600 ពាសដែកការពារ គ្រាប់មានតម្លៃ ៥០ម៉ឺនដុល្លារ (តម្លៃបរទេស)។

ដកស្រង់ពី៖ Sabay