បណ្តាញសង្គម

Galaxy S7 អាច​នឹង​​មាន​តម្លៃ​ថោក​ជាង​ Galaxy S6 ១០​ភាគ​រយ​​

ពាក្យចចាមអារ៉ាម ថ្មីមួយទៀត ពាក់ព័ន្ធនឹង Galaxy S7 បានឲ្យដឹងថា ទូរសព្ទនេះអាចនឹង ដាក់លក់ក្នុង តម្លៃថោកជាង Galaxy S6 ដើម្បីជាការ ប្រកួតប្រជែង ជាមួយនឹង ក្រុមហ៊ុនទូរសព្ទដទៃ។


អ្នកវិភាគប្រចាំ នៅប្រទេសចិន លោក Pan Jiutang បានធ្វើការទាយ ទុកជាមុនថា ក្រុមហ៊ុន Samsung នឹងកាត់បន្ថយតម្លៃ ទូរសព្ទជំនាន់ថ្មី របស់ខ្លួនឲ្យ ទាបជាងជំនាន់មុន។ នេះបើយោងតាម វិបសាយ Times of India។ ប្រសិនបើការ រាយការណ៍នេះ អាចជឿទុកចិត្តបាន ទូរសព្ទ Galaxy S7 អាចនឹងមាន តម្លៃថោកជាង Galaxy S6 ប្រមាណ១០ភាគរយ។

ក្រៅពីពាក្យ ចចាមអារ៉ាម មួយនេះកន្លងមក ក៏មានពាក្យចចាម អារ៉ាមបានផ្សព្វផ្សាយពាក់ព័ន្ធ នឹងលក្ខណៈសម្បត្តិរបស់ Galaxy S7 ដូចជា អេក្រង់ទំហំ៥,២អ៊ីញជាមួយ នឹងមុខងារ 3D Touch, កាមេរ៉ាក្រោយទំហំ២៣MP និងខាងមុខ៨MP, RAM ទំហំ៤GB និងអង្គចងចាំ អាចធ្វើការបន្ថែម ពីខាងក្រៅបាន។ គួររំលឹកថានៅសល់ តែបីខែទៀតប៉ុណ្ណោះ កម្មវិធី Upacked របស់ក្រុមហ៊ុន Samsung នឹងត្រូវប្រារព្ធឡើង ហើយពេលនោះឯងដែលគេ ជឿថាវត្តមាន Galaxy S7 នឹងបង្ហាញជាផ្លូវការ៕

ដកស្រង់ពី៖ Sabay